ព័ត៌មានជាតិ

ឯកឧត្តម សុខ ប្រសិទ្ធិ គោរពផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ

ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវធិបតី នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២) គោរពផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាមគ្គទេសក៍គំរូដ៏ឆ្នើមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសជាស្រ្តីទី១របស់កម្ពុជា ក្នុងភាពជាអ្នកដឹកនាំ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីនៅកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏មមាញឹកបម្រើជាតិយើង តាមរយៈការងារគំរូរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅកាកបាទក្រហមកម្ពុជា និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។