ស្រុកខ្សាច់កណ្តាល៖ «ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកខ្សាច់កណ្ដាល ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភ: ឆ្នាំ២០២៤នេះ។
“សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាអង្គបោះឆ្នោត សូមចូលរួមក្នុងយុទ្ធនាការឃោសនាឱ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្ស ដោយត្រូវប្រកាន់ខ្ជាប់ភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ និងត្រូវតែស្មោះត្រង់ ដើម្បីគណបក្ស និងប្រជាពលរដ្ឋ”៕