ព័ត៌មានជាតិ

សម្ដេចតេជោ អះអាងថា កម្ពុជាមិនបានចុះកិច្ចព្រមព្រៀងបញ្ជូលដែនដីរបស់ខ្លួន ទៅក្នុងដីរបស់ប្រទេសវៀតណាមឡើយ

សម្ដេចតេជោ អះអាងថា កម្ពុជាមិនបានចុះកិច្ចព្រមព្រៀងបញ្ជូលដែនដីរបស់ខ្លួន ទៅក្នុងដីរបស់ប្រទេសវៀតណាមឡើយ
សម្ដេចតេជោ ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ។
សម្ដេចតេជោ ចេញមកបញ្ជាក់បែបនេះ តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា ក្រោយមានជនមួយចំនួនបំភ្លៃការពិត និងពលរដ្ឋកម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជាកិច្ចព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ទៅក្នុងដែនដីរបស់រៀតណាម។