ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មបង្ហាញជាសាធារណៈ ឯកសារពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ផ្សាយជាសាធារណៈនូវឯកសារពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួមមាន៖ សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលចាប់ពីលើកទី១ រហូតដល់លើកទី១១ និងកិច្ចព្រមព្រៀង ព្រមទាំងអនុស្សារណៈពាក់ព័ន្ធចំនួន ៥ ដែលជាឯកសារក្របខ័ណ្ឌសម្រាប់ការអនុវត្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)