ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងការផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសាដែលបានចុះផ្សាយក្រោមចំណងជើងថា “ពលរដ្ឋដែលកំពុងរស់នៅជាប់មាត់ប្រឡាយ៨៨”

រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងការផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសាដែលបានចុះផ្សាយក្រោមចំណងជើងថា “ពលរដ្ឋដែលកំពុងរស់នៅជាប់មាត់ប្រឡាយ៨៨”

សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា កាលពីថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន វិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសា បានចុះផ្សាយព័ត៌មាន ក្រោមចំណងជើងថា “ ពលរដ្ឋដែលកំពុងរស់នៅជាប់មាត់ប្រឡាយ៨៨ ត្រង់ចំណុចភូមិស្រុកចេក ឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងព្រួយបារម្ភថា ពួកគេនឹងពុំទទួលបានសំណងសមរម្យ ដែលអាចតាំងលំនៅថ្មីបានទេ។ ក្តីកង្វល់មួយនេះ កើតឡើងក្រោយពួកគេឃើញមានគ្រឿងចក្រជាច្រើន គ្រឿងកំពុងជីកស្តារប្រឡាយ៨៨ ដើម្បីធ្វើជាទីតាំងរំដោះទឹកចេញពីព្រលានយន្តហោះអន្តរជាតិថ្មីដែល ត្រៀមបើកដំណើរការនៅឆ្នាំ២០២៥ ខាងមុខ។ ក្នុងន័យនេះ ពលរដ្ឋអះអាងថាកំពុងរងផលប៉ះពាល់ បានទទូចឱ្យរដ្ឋាភិបាល និងភាគីក្រុមហ៊ុនសាងសង់ព្រលានធ្វើយ៉ាងណាជួយផ្តល់សំណងសមរម្យដល់ ពួកគេ ដ្បិតបច្ចុប្បន្នពួកគេពុំទាន់ទទួលបានដំណឹងអ្វីនៅឡើយ” ។
តបទៅនឹងការផ្សព្វផ្សាយព័ត៌មានខាងលើ រដ្ឋបាលខេត្តកណ្តាល សូមប្រកាសបដិសេធ និង ច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតខាងលើ និងសូមធ្វើការបំភ្លឺ បញ្ជាក់ជូន សាធារណជន ដូចក្នុងលិខិតខាងក្រោម៖