ព័ត៌មានជាតិ

លោកអភិបាលខេត្តតាកែវបានអញ្ជើញចុះជួបនិងសំណេះសំណាលរាល់ការស្ដាប់បញ្ហានូវប្រឈមនានានៅក្នុងមូលដ្ឋានឃុំចំនួន៤

ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៣នេះលោកអភិបាលខេត្តតាកែវបានអញ្ជើញចុះជួបនិងសំណេះសំណាលរាល់ការស្ដាប់បញ្ហានូវប្រឈមនានានៅក្នុងមូលដ្ឋានឃុំចំនួន៤រួមមាន÷ ឃុំ​ព្រៃផ្គាំ ឃុំអង្គរបូរី ឃុំគោកធ្លក និងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ជាមួយលោកមេឃុំ ភូមិ យុវជន ភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ សសរុបចំនួន ១៨៩នាក់។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមនានាដែលលើកឡើងដោយលោកមេឃុំ​ព្រៃផ្គាំ ឃុំអង្គរបូរី ឃុំគោកធ្លក និងឃុំព្រែកផ្ទោលលោកអភិបាលខេត្តសូមសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។
ជាមួយគ្នានេះខ្ញុំ បានធ្វើការណែនាំ ក៏ដូចជាក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ដូចជា៖
– ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងលឿន ឆាប់រហ័សនិងមានទំនួលខុសត្រូវខ្ពស់ ។
-ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ភូមិឃុំរបស់ខ្លួនឱ្យក្លាយជាភូមិឃុំមានសុវត្ថិភាពនិងបន្តខិតខំយកចិត្តទុកដាក់ ដោះស្រាយសម្របសម្រួលបញ្ហាវិវាទក្រៅប្រព័ន្ធតុលាការ ។
យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ ។
ឪពុកម្តាយឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួនធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត់ ។

FB_IMG_1685233311250FB_IMG_1685233331632FB_IMG_1685233322221FB_IMG_1685233317904FB_IMG_1685233315535FB_IMG_1685233324677