ព័ត៌មានជាតិ

ឯកឧត្តម កែ គឹ មយ៉ាន ប្រធានក្រុមការងារ និងលោកជំទាវ បានអញ្ជេីញជួបសំណេះសំណាល ជជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកព្រះនេត្រព្រះ ជាង២៥០០នាក់”

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹ មយ៉ាន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជេីញជួបសំណេះសំណាល ជាមួយសមាជិក -សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកព្រះនេត្រព្រះ ជាង២៥០០នាក់។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម និងលោកជំទាវ ក្រុមការហារចូលមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក -លោកស្រី ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកព្រះនេត្រ បានអញ្ជេីញ ចូលរួមប្រារព្ធ ធ្វេីឡេីងនៅឃុំជបវារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។