ព័ត៌មានជាតិ

អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តកែប

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តកែប មកពី៣៦ស្ថាប័ន រួមមានទាំងវិទ្យុ ទូរទស្សន៍ និងអង្គភាពសារព័ត៌មានអនឡាញ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយបានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ ធ្វើយ៉ាងណាជួយជំរុញពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។