ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ដងផ្លូវនៃបរិវេណផ្សារ ដំណាក់ចង្អើរ នៅតែក្លាយជាកន្លែងលក់ដូរ ដូចមុនដដែល បើទោះ ជាផ្សារ នេះ ត្រូវបានសាងសង់រួចរាល់ក៏ដោយ
Thu,31 January 2019 (Time 01:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 126នាក់)

ខេត្តកែប៖បើទោះជាផ្សារដំណាក់ចង្អើរ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងតម្រូវឲ្យក្រុមអាជី វករចូលលក់ដូរតាមតូបបែបណាក្តី គេនៅតែសង្កេតឃើញអ្នកលក់ដូរមួយភាគតូច នៅតែបន្តសម្រុក មកលក់ដូរ នៅផ្នែកចិញ្ចើមផ្លូវដូចមុនដដែល ហើយការយកចិញ្ចើ មផ្លូវជាកន្លែងលក់ទំ និញបែបនេះ ធ្វើឲ្យចំណុចខាងលើមានឧ​បសគ្គក្នុងពេលធ្វើដំណើរទៅមក។

ចំពោះមូលហេតុធ្វើឲ្យក្រុម​អាជីវករក្រាញននៀលមិនព្រមយ​កទំនិញទៅដាក់លក់នៅតាមតូចក្នុង​ផ្សារនោះ ត្រូវបានគេអះអាងថា មកពីក្រុមអាជីវករមួ​យផ្នែកតូចមិនសូវសំបូរធនធាន គឺភាគច្រើន​អ្នក​លក់ដូរតាមកញ្រ្ចែងនិងមួយចំនួន​លក់បន្លែ ត្រីសាច់ ឬលក់គ្រឿងទេ​សក្នុងទ្រង់ទ្រាយ​តូចតាច​ជាដើម។

​ជាមួយនេះ បើតាមការលើកឡើងពីសំណាក់អាជីវករជាអ្នកលក់បន្លែ ត្រីសាច់ និងផ្លែឈើ បាននាំ​គ្នានិយា​យថា តាមពិត​ទៅអ្នកគ្រប់គ្រង​ផ្សារខាងលើបាន​ជំរុញឲ្យពួកគាត់​ចូលទៅលក់ដូរ​នៅតាមតូប​ឬ​ស្តង់ដែលបាន​សាងសង់មានរបៀបរៀបរយរួចជាស្រេច ប៉ុន្តែពួកគាត់មិនអាចធ្វើទៅរួចព្រោះថា អាជីវក​រខ្លះលក់ដូរទំនិញកំប៉ិ​កកំប៉ុក ​បើយក​ប្រាក់ទៅបង់ថ្លៃតូបគឺរត់មិនរួចទេ។