ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
មន្ទីររៀបចំដែនដី​នគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្តកំពត បើកសន្និបាតបូក​ សរុបលទ្ធ​ផលការ​ងារ ឆ្នាំ២០១៨ និងលើកទិសដៅ​ការងារ ឆ្នាំ២០១៩
Thu,31 January 2019 (Time 01:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 145នាក់)

ខេត្តកំពត​៖​ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពត បាន​បើក​សន្និបា​ត​បូកសរុប​លទ្ធផលការងារឆ្នាំ២០១៨និងលើកទិសដៅការ​ងារឆ្នាំ២០១៩ មានរយៈពេលពេញមួយថ្ងៃ​នៅសាលប្រជុំសាលាខេត្តកំពត ក្រោមវត្តមានលោក ប៉ិ​ល កុសល អភិបាលរង តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។

​លោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានធ្វើស​ន្ទរកថា​បញ្ជាក់ថា៖អង្គសន្និបាតធ្វើឡើងពេលនេះគឺស្របពេលដែល ព្រះរាជាណា​ចក្រកម្ពុជា​យើង​បច្ចុប្បន្ន​កំពុងស្ថិតក្នុងសុខសន្តិភាពពេញបរិបូរមានសភាពការណ៍នយោបាយ សុវត្ថិភា​ពនិង​សណ្ដា​ប់​ធ្នាប់សង្គមល្អប្រសើរនៅទូទាំងប្រទេស។

​ជាងនេះទៅទៀតកម្ពុជាក៏បាននិងកំពុងកសាង អភិវឌ្ឍ​សេ​ដ្ឋកិច្ចក្នុងសន្ទុះលឿនឆាប់រហ័យ ជាពិ​សេសគឺការសម្រេចបាននូវការអភិវឌ្ឍសង្គម ការផ្ដល់​សេចក្ដី​សុខក្សេមក្សាន្ត​និងវិបុលភាពជូនប្រ​ជាជនកម្ពុជានៅទូទាំង​ប្រទេសក្រោមការដឹកនាំ​ប្រកប​ដោយគតិបណ្ឌិតរបស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​