ថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
រកឃើញយានយន្ដល្មើសច្បាប់៨០៤គ្រឿង និងពិន័យ៥២៩គ្រឿងនៅទូទាំងប្រទេសសម្រាប់ថ្ងៃទី១៩ ខែកុម្ភៈម្សិលមិញ
Wed,20 February 2019 (Time 08:44 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 88នាក់)

ភ្នំពេញ ៖ យោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៣៥៤គ្រឿង រកឃើញល្មើសច្បាប់៨០៤គ្រឿង(ម៉ូតូ៣៤%) អប់រំ២៧៥គ្រឿង និងពិន័យ៥២៩គ្រឿង។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,២៧២គ្រឿង, អប់រំ១៤៦គ្រឿង និងពិន័យ៤៤១គ្រឿង។

របាយការណ៍បញ្ជាក់ថា រយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៣,១១២គ្រឿង រកឃើញយានយន្តល្មើស១៦,២២១គ្រឿង(ម៉ូតូ៧៦%) ក្នុងនោះអប់រំ៦,១៤៨គ្រឿង និងពិន័យ១០,០៧៣គ្រឿង៕