ថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
នាយ​ប៉ុស្តិ៍​ច្រក​ឡា​ប៉ា​ខេ​ថ្លើមធំ​ហ៊ាន​ផ្គើន​អនុសាសន៍​របស់​សម្តេច​ក្រឡា​ហោម ស ខេង​និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​នឹង​លោក​ឡោ​សុខា​ស្នងការ​នគ​បាល​ខេត្ត​មណ្ឌលគិរី បើកភ្លើង​ខៀវ​អោយ​មេ​ឈ្មួញ​ឈ្មោះ គង់ ហ៊ាង នាំ​ឈើ​ឆ្លងដែន​ខុសច្បាប់​ទៅ​វៀតណាម​
Thu,16 May 2019 (Time 12:36 PM)
ដោយ ៖ SDSK (ចំនួនអ្នកអាន: 77នាក់)

ខេត្ត​មណ្ឌលគិរី ៖ តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​អង្គភាព​យើងខ្ញុំ​ដឹង​ថា នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ឡា​ប៉ា​ខេ​កំពុង​រីក​មុខរីក​មាត់​សំងំ​កើប​លុយ​ពី​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ ខណៈពេលដែល​លោក​ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​បាន​និង​កំពុង​រឹតបន្តឹង​ដាក់​បទបញ្ជា​ក្នុង​នាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​អោយ​មាន​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី​ដែល​លោក​កំពុង​គ្រប់គ្រង​នាពេល​បច្ចុប្បន្ន​។​

​តាម​ប្រភព​ដដែល​បានបញ្ជាក់​បន្តទៀតថា មួយ​រយៈ​ចុង​ក្រោយ​នេះ លោក ស្វាយ សំ​អ៊ាង បាន​ចូលរួម​ដឹកនាំ​កំលាំងចម្រុះ​ផ្ទាល់​ដើម្បី​បង្ក្រាប​បទល្មើស​ក្នុង​ទឹកដី​មណ្ឌលគិរី​ជាច្រើន​ករណី​ដែល​ធ្វើអោយ​មហាជន​មាន​ការកោតសរសើរ​ចំពោះ​លោក​មិន​ដាច់​ពី​មាត់​។​ស្រប​ពេល​បទល្មើស​ព្រៃឈើ​ត្រូវ​បាន​បង្ក្រាប​ជា​ច្រើន​កន្លែង​ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី គឺ​ហាក់​មាន​ភាពស្ងាត់ជ្រងំ ដូចជា​ច្រក​ទ្វេរ​ភាគី​ដាក់​ដាំ ច្រក​ទ្វេរ​ភាគី​ណាំ​លៀរ​-​ប៉ុស្តិ៍​៧ និង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌលគិរី​គឺ​ត្រូវបាន​ទប់ស្កាត់​បាន​ទាំងស្រុង​។

​ដោយឡែក មានតែ​ច្រក​ឡា​ប៉ា​ខេ​ដែល​មាន​លោក​មេ​ប៉ុស្តិ៍ ដែល​គ្រប់​គ្នា​ហៅ​ឈ្មោះ​ថា តា​ផល្លា កំពុងតែ​ផ្គើន​និង​អនុសាសន៍​របស់​សម្តេច​ក្រឡា​ហោម ស ខេង ជាពិសេស​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ខេត្ត លោក ស្វាយ សំ​អ៊ាង​។​

​បើ​យោង​តាម​ប្រភព​ច្បាស់​ការណ៍​បានបញ្ជាក់​ថា​៖ ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ឡា​ប៉ា​ខេ ដោយ​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង រថយន្ត​ហើម​កែ ឡង់​គ្រីស័​រកែ​និង​លុច​សីសជា​មធ្យោបាយ​ដើម្បី​ដឹកឈើ​នាំចេញ​ឆ្លងដែន​គគ្រឹកគគ្រេង ទាំងថ្ងៃទាំងយប់​តែ​ហាក់​គ្មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​ហ៊ាន​អើពើ​យក​ច្បាប់​មក​អនុវត្ត​នោះ​ឡើយ​ព្រោះ​សង្ស័យ​ថា​ទទួលផល​លាភ​តា​សា​ម៉ូ​ម​ច្រើន​ពី​ពួក​ឈ្មួញ​បទល្មើស​ព្រៃឈើ​ហើយ​មើល​ទៅ​បាន​ជា​សំងំ​ដេក​ដួលរ​មួល​សំ​គ្រេច​ដូច្នេះ​។

​ឈើ​ដែល​ដឹក​ឆ្លងដែន​ទៅ​វៀតណាម​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ​នៅក្នុង​ស្រុក​កែវ​សីមា​នេះ គឺ​បាន​ប្រមូល​ទិញ​ពី​ចំណុច​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ទាំងថ្ងៃទាំងយប់​យ៉ាង​អានាធិបតេយ្យ​គឺ​មាន​ពួក​ឈ្មួញ​ខ្មូត​ឈ្មោះ គង់ ហ៊ាង មេ​ឈ្មួញ​ឈើ​ធំ​ទើប​រះ ដែល​កំពុង​មមាញឹក​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទាំងថ្ងៃទាំងយប់​។​

​អង្គភាព​យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​សា​ម៉ី​ខ្លួន​បាន​ទេ​ដោយ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន​។ អង្គភាព​យើង​និង​រងចាំ​ការឆ្លើយបំភ្លឺ​ពីសា​ម៉ី​ខ្លួន​តទៅ​ទៀត ៕