ថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
លោក​ថង សា​វុន​អភិបាល​នៃ​កណៈ​អភិបាលខេត្ត​រតនគីរី​នឹង​លោក​ថាវ យ៉េន​មេ​ប៉េអឹម​ខេត្តរតនគិរី​បើកភ្លើង​ឃៀវ​ឲ្យ​មេ​ឈ្មួញ​ហូ​ជិ វៃ​នឹង​នី កា​ចាញ កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម​យ៉ាង​រលូន​?
Fri,14 June 2019 (Time 11:33 AM)
ដោយ ៖ SDSK (ចំនួនអ្នកអាន: 23នាក់)

ខេត្ត​រតនគិរី ៖ បទល្មើស​ឧក្រិដ្ឋកម្ម​ក្នុង​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​បម្រាម​មិនឲ្យ​មាន​ការនាំ​ឈើ​ចេញ​ទៅ​វៀតណាម​ជាដាច់ខាត​។ សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាញ់​គ្រាប់​រ៉ុក​កែត​ពីលើ​យន្តហោះ​កម្ទេច​ជនល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ទៀតផង ខណៈ​ព្រៃឈើ​សហគមន៍​នៅ​ស្រុក​អណ្តូង​មាស​កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​រង្គាល​ក្រោម​ស្នាដៃ​របស់​មេ​ឈ្មួញ​ហូ​ជិ វៃ​នឹង​នី កា​ចាញ តើ​ចៅហ្វាយខេត្ត​រតនគិរី ហ៊ាន​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ហ៊ុប​របស់ ឈ្មោះ​ហូ​ជិ វៃ​នឹង នី កា​ចាញ ដែល​កំពុង​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នេះ​ដែរ​ទេ​?​។​

​តាម​ប្រភព​ច្បាស់​ការណ៍​មួយ​បានឲ្យដឹងថា មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ឈ្មោះ ហូ​ជិ វៃ​នឹង​នី​កា​ចាញ បាន​នាំ​គ្រឿងចក្រ​និង​គៀងគរ​បក្ខពួក ដៃ​ជើង​របស់​ខ្លួន តាម​ជំនាញ មាន​អ្នក​មើល​ព្រៃ អ្នក​ឆ្ការព្រៃ អ្នក​អារ​ផ្តួល​រលំ​ឈើ ច្រៀក អ្នក​អូស​ឈើ អ្នកដឹកឈើ អ្នកប្រមូល​ឈើ ចូលទៅក្នុង​តំបន់ ព្រៃ​សហគមន៍​ពីរ​កន្លែង​ស្ថិតនៅ​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី ដើម្បី​ប្រមូល​យក​ឈើ​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង ហើយ​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ធ្វើជា​មិនដឹងមិនឮ​នឹង​មិន​បង្រាប​ទាល់តែ​សោះ​ឡើយ​បែ​ជា​មេ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ហូ​ជិ វៃ​នឹង​នី កា​ចាញ​ធ្វើ​សកម្មភាព​តាម​ចិត្ត នេះ​ហើយ​ទើប​មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ដោយសារ​មិន​មាន​វិធានការ​ផ្លូវ​ច្បាប់​ឲ្យបាន​តឹងតែង​ចំពោះ​សកម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​នៅក្នុង​ខេត្ត​រតនគិរី បាន​ធ្វើឲ្យ​ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត​នាំមុខ​ដោយ​ឈ្មោះ ហូ​ជិវៃនី កា​ចាញ នៅតែ​បន្ត​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​សហគមន៍ ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​អណ្ដូង​មាស រួច​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​មូល​ទាំងនេះ​ឆ្លងដែ​នទៅ​លក់​ក្នុង​ទឹកដី​វៀតណាម ដោយ​មិន​ញញើត​ច្បាប់​ឡើយ ព្រោះ​មេ​ឈ្មួញ​ជើង​ខ្លាំង​ពី​នេះ​ចំណាយ​លុយ​អស់​រាប់សែន​ដុល្លារ​បិទមាត់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន ទើប​មាន​ការឃុបឃឹត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ដែល​អាច​ឲ្យ​ឈ្មួញ​ឈើ​វៃ​នឹង​កា​ចាញ បាន​ដំណើរការ​យ៉ាង​រលូន​បំផុត​នោះ ដោ យ​គេ​ដាក់​ការសង្ស័យថា លោក ថាវ យ៉េន មេ​ប៉េអឹម​ខេត្ត​រតនគិរី តើ​មូលហេតុ​អ្វី​មិន​ហ៊ាន​បង្រាប​បទល្មើស​ទាំងអស់នេះ​?

​បើ​តាម​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សកម្មភាព​កាប់​ឈើ​ដោយ​ខុសច្បាប់​នេះ គឺ​ស្ថិតនៅ​ក្បែរ​ភូមិ​បាដ​ល ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ដោយ​ប្រើ​រថយន្ត​បង្កុង​ដឹកឈើ​ហ៊ុប​មូល ទើប​តែ​កាប់​បាន​ថ្មីៗ​នៅ​ស្រស់ៗ ពី​ដែន​ព្រៃឈើ​សហគមន៍ ដោយ​មាន​ឈ្មោះ ប៉ិច ជា​អ្នក​ផ្ដល់​លុយ​រាប់​ម៉ឺន​ដុល្លារ​ទៅឲ្យ​ប្រធាន​សហគមន៍ ឈ្មោះ រ​ចំ ស្មើ​ល មន្ត្រីរដ្ឋបាល​ព្រៃឈើ​,​មន្ត្រី​បរិស្ថាន ដើម្បី​បើកដៃ​ឲ្យ​មេ​ឈ្មួញ​ឈើ​ទុច្ចរិត​ទាំងនេះ អាចដឹកនាំ​គ្រឿងចក្រ និង​កម្មករ​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​សហគមន៍​ទាំង​បំពាន​ច្បាប់​។​

​តាម​សេចក្តីរាយការណ៍​ថ្មីៗ​នេះ មេខ្លោង​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ និង​ជា​អតីត​មេភូមិ ឈ្មោះ នី​កា​ចាញ កំពុង​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ដោយបាន​ជួល​កម្មករ​សម្រុកចូល​ទៅ​លួច​កាប់​ឈើ​យ៉ាង​កក្រើក នៅក្បែរ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី រហូត​ដល់​បង្គោល​១៤ និង​១៥ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ដោយ​អូស​ឈើ​ហ៊ុប​មូលតាម​រថយន្ត​កែច្នៃ ចូល​ក្នុង​ទឹក​ទន្លេសេសាន រួច​បណ្តែត​ជា​ក្បូន ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​វៀតណាម ដូច​ហែ​កឋិន ប៉ុន្តែ​គ្មាន​មន្ត្រី និង​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​រូប​នេះ​ឡើយ​។​

​ជាក់ស្តែង​កាលពី​យប់​ម្សិលមិញ​នេះ នៅ​ច្រក​ហ្វា​សា​វ ឃុំ​ញ៉ាង មាន​រថយន្ត​ឡង់​គ្រីស័​រនិង​ម៉ូតូ​ដឹក​ឈើ​ប្រមាណ​ជាង​១០០​គ្រឿង​បាន​សម្រុក​ដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ក្រោម​ការគ្រប់គ្រង​ផ្តាច់មុខ​របស់លោក នី កា​ចាញ ជា​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ខាងរ​ត់ព​ន្ឋ​ឈើ​ខុសច្បាប់​ទៅ​ក្រៅប្រទេស ដែល​មហាជន​និយាយថា ករណីរ​ត់ព​ន្ឋ​ឈើ​ឆ្លងដែន​ចេញ​ទៅ​ក្រៅ​ប្រទេស​បែបនេះ បើ​មិន​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​រតនគិរី ជាពិសេស​ប៉ូលិស​ព្រំដែន ទាហាន​ព្រំដែន​ទេ ច្បាស់​ជា​ក្រុម​ឈ្មួញ​មិន​ហ៊ាន​ថ្លើមធំ​ឡើយ​។​

​ប្រភព​ច្បាស់​ការណ៍​នេះ​បានឲ្យដឹងថា មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ហូ​ជិវៃនី​កាចាញ បាន​នាំ​គ្រឿងចក្រ​និង​គៀងគរ​បក្ខពួក ដៃ​ជើង​របស់​ខ្លួន តាម​ជំនាញ មាន​អ្នក​មើល​ព្រៃ អ្នក​ឆ្ការព្រៃ អ្នក​អារ​ផ្តួល​រលំ​ឈើ អ្នក​អូស​ឈើ អ្នកដឹកឈើ អ្នកប្រមូល​ឈើ ចូលទៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វរៈ​ជ័យ និង​ព្រៃ​សហគមន៍​ពីរ​កន្លែង​ស្ថិតនៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ដើម្បី​ប្រមូល​យក​ឈើ​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​តាម​មធ្យោបាយ​ដូចជា​រថយន្ត​ទេសចរណ៍ រថយន្ត​ឡង់​គ្រីស័​រដឹក​ចូល​ច្រករបៀង​ហ្វា​សាវ​ទាំង​ជើងគោក ជើង​ទឹក ជា​រៀងរាល់ថ្ងៃ​រាល់​យប់​និង​ដឹក​តាម​រថយន្ត​យី​ឌុប​ចូល​ច្រក​អូរយ៉ាដាវ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​លោក ថាវ យ៉េន ឡើងកាន់តំណែង​ជា​មេ​ប៉េអឹម​ខេត្ត​រតនគិរី ជំនួស​លោក គឹម រស្មី មក​ឃើញ​ថា​បទល្មើស​កាប់​និង​ដឹកជញ្ជូន​ឈើ​មាន​សកម្មភាព​រីក​រាល​ដាល​ដូច​ផ្សិត ថ្វីត្បិតតែ​លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ហាក់​មិនទាន់​មាន​ការទទួលខុសត្រូវ​នៅឡើយ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង ខណៈ​បទល្មើស​កាប់​ផ្តួល​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​កំពុង​កក្រើក​ឡើង​យ៉ាងគំហុក​នាពេលនេះ គឺជា​ប្រភេទ​ឈើ​ហ៊ុប​កាប់​ថ្មីៗ ប្រើប្រាស់​ឡាន​បា​កុង​ធ្វើ​ជា​មធ្យោបាយ​ដ៏​គគ្រឹក​គ្រេង​នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ប្រព្រឹត្ត​ដោយ​ឈ្មួញ ឈ្មោះ នី កា​ចាញ ដែល​ជា​ជន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ដូច្នេះ​ឃើញ​ថា​បច្ចុប្បន្ន​នេះ បទល្មើស​ព្រៃឈើ​ជា​រឿង​ក្តៅគគុក​ដែល​មិន​អាច​អត់ឱន​ឲ្យបាន​ឡើយ ក្នុងនោះ​មាន​ទាំង​សមត្ថកិច្ច​ថ្នាក់ជាតិ​-​ក្រោម​ជាតិ អាជ្ញាធរ សមត្ថកិច្ច ជំនាញ​ច្រើន​ស្ថាប័ន​ណាស់ ចុះ​ហេតុអ្វី​ក៏​នៅតែ​កើតមាន​ជា​ទ្រង់ទ្រាយ​ធំ​បាន​នៅ​ខេត្តរតនគិរី​ទៀត ដែល​បញ្ហា​នេះ បើ​លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​, លោកស្នងការ​ខេត្ត​រតនគិរី និង​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​មិន​បាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​នោះទេ គួរ​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ជា​បន្ទាន់​ផង​ទាន​...!​បើ​មិន​អញ្ចឹង​ទេ​ច្បាស់​ជា​ព្រៃឈើ​តំបន់​ឧទ្យាន​ជាតិ​វរៈជ័យ​នឹង​រលាយ​ជាក់​ជាមិនខាន​។​

​ពាក់​ពន្ធ័​នឹង​ការកាប់​និង​ដឹកជញ្ជូន​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ​ហូ​ជិវៃនី​កាចាញ​នេះ អង្គភាព​សារព័ត៌មាន​យើងខ្ញំុ​មិន​អាច​ធ្វើ​ការទំនាក់​ទំនង​គ្នា​បាន​ទេ​នៅ​ពេល​នេះ ទោះ​យ៉ាងណាក្តី​អង្គភាព​យើង​នឹង​រង់ចាំ​ទទួលព័ត៌​ថ្មីៗ​បន្ថែម​ទៀត​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​៕​ ​