ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
សមិទ្ធិផល​ថ្មី​មួយទៀត​ហើយ​ក្នុងចំណោម​សមិទ្ធិផល​ជាច្រើន​ ​ទឹកចិត្ត​សប្បុរសធម៌​របស់ ឯកឧត្តម​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​7000$​ប្រាំពី​ពាន់​ដុល្លារ​ដល់​ភូមិ​អូរ​លុ​ង​ឃំ​ុ​ស្រែ​ចារ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ដើម្បី​យក​ទៅ​ក៍សាង​ផ្លូវលំ​មួយ​ខ្សែ​មាន​ប្រវែង 1000​ម៉ែត្ត​
Thu,06 June 2019 (Time 10:41 AM)
ដោយ ៖ SDSK (ចំនួនអ្នកអាន: 73នាក់)

​ខេត្ត​ក្រចេះ ៖ កន្លង​ទៅ​ថ្មីៗ​នេះ ឯកឧត្តម​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​សរុប​ចំនួន 7០០០$ (​ប្រាំពីរ​ពាន់​ដុល្លារ​អាមេរិក​)​ជូន​ដល់​ភូមិ​អូរ​លុ​ង​ឃំ​ុ​ស្រែ​ចារ​ស្រុក​ស្នួល​ខេត្តក្រចេះ​ដើ ម្បី​យក​ទៅ​ក៍សាង​ផ្លូវលំ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​1000​ម៉ែត្រ​នៅ​ភូមិ​អូរ​លុង​ស្ថិតនូវ​ឃំ​ុ​ស្រែ​ចារ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​
​ដោយសារ​លោក​មេភូមិ​នឹង​ប្រជាពលរដ្ឋ​បាន​ស្នើ​សំលោក​ឧកញ៉ា​គង់​ក្រឹង​នឹង​លោក​ជំទាវ​ម៉ានសា​រ៉ស​មើលឃើញ​ការលំបាក​នឹង​ការខ្វះខាត​នេះ​ហើយ បានជា​ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ក្នុង​ការចំណាយ​ទៅ​លើ​ផ្លូវលំ​ម​យ​ខ្សែ​នេះ​។​ខេត្តក្រចេះ​សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​7០០០​ដុល្លារ​នេះ​គឺជា​ទឹកចិត្ត​សប្បុរសធម៌​របស់​ឯកឧត្តមឧ​ក​ញ៉ា​និង​លោកជំទាវ​ដែល​បាន​ជួ​ឧបត្ថម​នូវ​ថវិកា​ផ្ទាល់ខ្លួន​។ ពី​សំណាក់​ឯកឧត្តម លោក​ឧកញ៉ា​គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ គឺ​តែងតែ​បាន​ជួយ​ជ្រោមជ្រែង​ឧបត្ថមម្ភ​ជា​ថវិកា​ផ្ទាល់​ខ្លួន​ទៅ​ដល់​អង្គភាព​កងកម្លាំង​ប្រដាប់​អ​វុ​ធ សហគម​ន៍​និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដែល​សរុប​ទឹកប្រាក់​អស់​ជា​ច្រើន​សន្ធឹកសន្ធាប់​រួចមក​ហើយ​នឹង​នៅតែ​បន្ត​ជួយឧប្ថម្ភ​តទៅទៀត​។​

​គួរ​រំឭក​ផង​ថា សិល្បៈ​នៃ​ការចែករំលែក​គឺជា​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ជា​គន្លឹះ​យ៉ាងសំខាន់​បំផុត​ក្នុង​ការចូលរួមចំណែក​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន​យ៉ាង​ឆាប់រហ័ស ហេតុដូច្នេះ​ហើយ​ដោយ​មើលឃើញ​ពី​ការលំបាក​និង​ខ្វះខាត​នៅក្នុង​អង្គភាព​ក៏ដូចជា​តាម​បណ្តា​មូលដ្ឋាន​នានា ទើប​ឯកឧត្តម​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ បាន​លះបង់​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដោយ​ការចែករំលែក​ក្នុង​ការជួយ​ឧបត្ថម្ភ​ថវិកា​ដើម្បី​ជួយ​ដោះស្រាយ​បន្ទុក​ដល់​រាជរដ្ឋាភិបាល​ខណៈ​ដែល​កងកម្លាំង​និង​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​ទាំងអស់​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌​របស់​ឯកឧត្តម​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ប្រកបិ​ដោយ​ចិត្តបុណ្យ​យ៉ាង​ធំធេង ដែល​បាន​គិតគូរ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ខ្វះខាត​ហើយ​ត្រូវបាន​ឯកឧត្តម​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ មាន​ក្តីមេត្តា​អាណិតអាសូរ​ជួយ​ទំនុកបំរុង​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​ឲ្យបាន​ធូរស្បើយ​មួយ​កំរិត​ថែមទៀត​ផង ។

​ដូចនេះ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​ប្រជាពលរដ្ឋ សហគមន៍ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់ និង​កោតសរសើរ​ចំពោះ ឯកឧត្តម​លោក​ឧកញ៉ា គង់ ក្រឹង​និង​លោកជំទាវ ម៉ាន សា​រ៉ស់ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​នូវ​រាល់​សកម្មភាព​មនុស្សធម៌​ក្នុង​ការជួយ​ឧបត្ថម្ភ​ដល់​ការចំណាយ​លើ​ការខ្វះខាត​របស់​អង្គភាព ដែល​ជា​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត បន្ទាប់​ពី​បង្កើត​រាជរដ្ឋាភិបាល​អាណត្តិទី​៦​នេះ​ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​តែងតែ​បាន​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​នូវ​ទឹកចិត្ត​សប្បុរសធម៌​សណ្តោស​ប្រណី និង​ស្នាដៃ​ដឹកនាំ​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ដើម្បី​រក្សាបាន​នូវ​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​រីកចំរើន​ជា​បន្តបន្ទាប់​ទៀត ៕