ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ឈ្មោះ ទូ ជា​មេ​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ស្ថិតនៅ​ក្បែ​វត្តពូ​ជ្រៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្តមណ្ឌលគិរី​ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្របួច​បាន​
Thu,08 August 2019 (Time 11:47 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 47នាក់)

ខេត្ត​មណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​០៧ សីហា ឆ្នាំ​២០១៩ កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេជ្រា​ដា បាន​សហការ​ជាមួយនឹង​កងកម្លាំ​នគរបាល​ប៉ុស្ត៏​ពូ​ជ្រៃ​បាន​បើក​ប្រត្តិបត្តិការ​ក្របួ​ចបា​ន​រថយន្ត​មួយគ្រឿង​ម៉ាក HIGHLANBER ចង្កូត​ធ្វេង​ពណ៌​ស្ករ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AC-7726​ដែល​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ទូ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​អារ​ប្រណិត​ប្រភេទ​ឈើ​ធ្នង់​ចំនួន 81 ដុំ​កងកម្លាំង​ស្ទាក់​ចាប់បាន​នោះ​ស្ថិតនៅ​ភូមិ​ពូ​តាំង​ឃំ​ុ​ពូ​ជ្រៃ​ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគិរី​។​

​បច្ចុប្បន្ននេះ ឈើ​នឹង​រថយន្ត​ត្រូវបាន​ប្រគល់​ជូន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​។​រីឯ​មេ​ឈ្មួញ​ទូ​ដុះ​ស្លែ​បានដាក់​មេ​ប្រូច​បាត់ស្រមោល​ទៅហើយ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ឈ្មួញ​រកស៊ី​ឈើប្រណិត​ដុះ​ស្លែ​ឈ្មោះ ទូ មួយ​នេះ ប្រហែលជា​មាន​ខ្នងបង្អែក​ក្រាស់​ពីក្រោយ​ហើយ​មើលទៅ​ថ្លើមធំ​បានជា​ហ៊ាន​ដឹកឈើ​យ៉ាង​គ​គ្រើន​របៀបនេះ​ដោយ​មិន​ខ្លាច​ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ សៅ សុខា ប្រធាន​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់​បទល្មើស​សម្បត្តិ​ធនធាន​ធម្មជាតិ​បាន​ចុះ​ទៅ​នៅ​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ នៅ​ភូមិភាគ​ឦសាន្ត​ក្នុងតួនាទី​នឹង​ភារកិច្ច​របស់​លោក ៕