ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
សមត្ថកិច្ចបញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការពីបទលួច
Thu,30 July 2020 (Time 01:18 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 108នាក់)

ភ្នំពេញ៖​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​។​ជននេះ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២០​និង​ចាប់យក​វត្ថុតាង​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​

​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ជនសង្ស័យ​២​នាក់​ជាប់​ពាក់ព័ន្ធ​បទល្មើស​លួច​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០២០​លេខ​តួ​-​លេខ​ម៉ាស៊ីន​៥៧២១៩៣៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​១IF៥១៨៩​។​ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​៥៤​ផ្លូវ​លេខ​១៨៤​ភូមិ​៧​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​។​

​ជនសង្ស័យ​១,​ឈ្មោះ​ទៀង​តុល​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ស្នាក់នៅ​ភូមិ​ប្រក់​ភ្នំ ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្តកំពត ។​ឃាត់ខ្លួន​ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០​វេលា​ម៉ោង​១២​និង​៣០​នាទី​នៅ​ចំណុច​ផ្លូវ​លេខ​៩០ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​

២,​ឈ្មោះ​រស់​ទិ​ត្យ​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​បេតុង​សង្កាត់​ទួល​សង្កែ​១​ខណ្ឌ​ឬ​ស្សី​កែវ​។​ឃាត់ខ្លួន​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២០​ចំណុច​ផ្លូវ​លេខ​២៧៣​ក្រុម​១​ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​១​ខណ្ឌ​ឬ​ស្សី​កែវ​។​

​វត្ថុតាង​មាន​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០២០​។​ជនរងគ្រោះ​ឈ្មោះ វ៉ាន់ ស៊ី​វៃ ភេទ ប្រុស អាយុ ២៤ ឆ្នាំ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​មុខរបរ ជាងសំណង់ ។​

សម្ភារ​បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០២០​លេខ​តួ​-​លេខ​ម៉ាស៊ីន​៥៧២១៩៣៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​១IF៥១៨៩​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ