ថ្ងៃអង្គារ៍ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ឧត្តមសេនីយ៍ឯក នន្ទ សុខា បំភ្លឺពាក់ព័ន្ធការចុះផ្សាយរបស់គណនី Facebook ឈ្មោះ “ព័ត៌មានសង្គម” និងគេហទំព័រ www.khmershare.news
Wed,19 August 2020 (Time 01:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 247នាក់)

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក នន្ទ សុខា មន្ត្រីជាន់ខ្ពស់ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការបកស្រាយបំភ្លឺពាក់ព័ន្ធទៅនឹងការចុះផ្សាយព័ត៌មានរបស់ម្ចាស់គណនី Facebook ឈ្មោះ “ព័ត៌មានសង្គម ” និងគេហទំព័រ www.khmershare.news ថា គឺជាការផ្សាយមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់។

ឧត្តមសេនីយ៍ឯក នន្ទ សុខា បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ម្ចាស់គណនីឈ្មោះ “ព័ត៌មានសង្គម” និងគេហទំព័រ www.khmershare.news បានធ្វើការចុះផ្សាយពាក់ព័ន្ធទៅនឹងរឿងរ៉ាវគ្រួសាររបស់លោក ដោយមានចំណងជើងថា “ខំរកស៊ីតាំងពីបាតដៃទទេ៤០ឆ្នាំ រហូតប្ដីក្លាយជាអ្នកធំ ប្តឹងលែងប្រពន្ធទៅយកស្រីម៉ាស្សា” ដោយលោកចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងពុំមានមូលដ្ឋានច្បាស់លាស់ ខ្វះសេចក្តីថ្លៃថ្នូរ ប្រមាថមើលងាយមកលើរូបលោក។

ឧត្តមសេនីយ៍ឯក នន្ទ សុខា បញ្ជាក់ថា ការចែកផ្លូវគ្នារវាងរូបលោក ហើយនិងភរិយារបស់លោក គឺធ្វើឡើងទៅតាមផ្លូវច្បាប់ និងមានសាលក្រមចូលជាស្ថាពរលេខ ១២៨៤ ខ១ ល.ស.ព ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រឹមត្រូវមិនមែនដូចការចុះផ្សាយនោះទេ អាស្រ័យហេតុដូច្នេះសូមសាធារណជនកុំមានការភ័ន្តច្រឡំឲ្យសោះ។

លោកឧត្តមសេនីយ៍ឯកបន្តឲ្យដឹងថា ចំពោះរឿងរ៉ាវនេះម្ចាស់គណនីឈ្មោះ Hoke Bory ក៏បានលុបចោលព័ត៌មាន ហើយនិងរូបភាពចេញអស់ហើយ មុនពេលដែលលោកបានផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិជូនពួកគាត់ ពោលតាំងពីមុនពេលសាលក្រមចូលជាស្ថាពរទៅទៀត។ ដោយឡែកកូនស្រីឈ្មោះ នន្ទ កុសល ជាជនពិការមិនពាក់ព័ន្ធក្នុងរឿងនេះទេ ចុះហេតុអ្វីបានជាយករូបភាពនាងមកចុះផ្សាយ ដោយមិនបានសាកសួរពីព័ត៌មានឲ្យបានច្បាស់លាស់ និងគ្រប់ភាគីទាំងអស់មុននឹងធ្វើការចុះផ្សាយលើបញ្ហានេះ។

ឧត្តមសេនីយ៍ឯក នន្ទ សុខា បានបន្តឲ្យដឹងថា បន្ទាប់ពីមានការចុះផ្សាយនេះ កូនប្រុសស្រីទាំងពីររបស់លោក ក៏បានចូលទៅខមិន ដោយសំណូមពរឲ្យលុបព័ត៌មានមិនពិតនោះចោលវិញ ថែមទាំងបានឆាតបញ្ជូនសាលក្រមស្ថាពរឲ្យទៀតផងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែម្ចាស់គណនី និងគេហទំព័រ ខាងលើមិនព្រមលុបចោលឡើយ។

ឧត្តមសេនីយ៍ឯក នន្ទ សុខា ក៏បានបញ្ជាក់បន្ថែមផងដែរថា ទោះជាយ៉ាងណារហូតដល់ពេលនេះ ក្រុមគ្រួសាររបស់លោកនៅតែមានការទំនាក់ទំនងគ្នាល្អរវាងឪពុកកូន និងម្តាយ ហើយជួយឧបត្ថម្ភដល់ការរស់នៅជានិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ