ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរណ៍អន្តរជាតិវ៉ាក់សាំង
Tue,16 November 2021 (Time 12:55 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 20នាក់)

រសៀលថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរណ៍អន្តរជាតិវ៉ាក់សាំង ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដោយអនុញ្ញាតឱ្យរាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង។
ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកដំណើរចូលមកកម្ពុជា តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ គ្រាន់តែធ្វើតែត្រូវធ្វើតេស្តរហ័ស ឬតេស្ត PCR។
ដោយឡែកចំពោះអ្នករត់តាក់ស៊ីដឹកភ្ញៀវ ក៏ត្រូវមានប័ណ្ណចាក់វ៉ាក់សាំង បើមិនមានប័ណ្ណចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលអាកាសយានដ្ឋានអន្តរជាតិឡើយ ហើយអាកាសយានដ្ឋានអន្តរជាតិ ត្រូវគ្រប់គ្រងអ្នករត់តាក់ស៊ីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការដណ្តើមភ្ញៀវគ្នានាំឱ្យបាត់បង់សណ្តាប់ធ្នាប់។ ចំពោះភ្ញៀវទេសចរណ៍ចូលតាមផ្លូវទឹក មុនពេលចុះពីលើនាវាត្រូវធ្វើតេស្តរកមេរោគកូវីដជាមុនសិន ដូច្នេះត្រូវជូនដំណឹងមករដ្ឋបាលខេត្តជាមុន ដើម្បីងាយស្រួលត្រៀមក្រុមគ្រូពេទ្យចុះយកសំណាកពីភ្ញៀវបានទាន់ពេលវេលា។
ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យញែកភ្ញៀវទេសចរជាពីរ ដោយទី១-ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស អនុញ្ញាតឱ្យគាត់ធ្វើតេស្តរហ័ស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទី២-ចំពោះភ្ញៀវមិនទាន់ចាក់វ៉ាក់សាំង ចូលមកកម្ពុជា តម្រូវឱ្យពួកគាត់ធ្វើតេស្ត PCR ពីរលើក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យគាត់ធ្វើដំណើរកម្សាន្ត។
ឯកឧត្តមអភិបាលខេត្ត បានប្រកាសជូនសាធារណជនដែលមិនមានឯកសារ ដើម្បីចាក់វ៉ាក់សាំង សូមទៅកាន់សាលាឃុំ សង្កាត់ ឱ្យអាជ្ញាធរបញ្ជាក់លិខិតជូន ដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវចាប់ផ្តើមអនុវត្ត ដោយផ្តោតសំខាន់លើប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិល ដែលត្រូវចូលទៅមន្ទីរ អង្គភាពណាមួយ ឬចូលសាលាខេត្ត សាលាក្រុងស្រុក ឃុំសង្កាត់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងជាមុនទើបអនុញ្ញាតឱ្យចូល។ យើងចាប់ផ្តើមត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ប្រសិនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាមិនបានចាក់វ៉ាក់សាំងត្រូវមានលិខិតបញ្ជាក់សុខភាពពីក្រុមគ្រូពេទ្យទើបអនុញ្ញាតឱ្យចូល៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ