ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យអំពីវឌ្ឍនភាពនៃការដាំដុះដំណាំអំពៅ និងរោងចក្រផលិតស្ករអំពៅ
Mon,22 November 2021 (Time 12:39 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 9នាក់)

នាព្រឹកថ្ងៃអាទិត្យទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំក្រុមការងារ ចុះពិនិត្យអំពីវឌ្ឍនភាពនៃការដាំដុះដំណាំអំពៅ និងរោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុនកាមាដេនូវេឈ័រ សហការជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ឯ.ក ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
លោកនាយកក្រុមហ៊ុនក៏បានរាយការណ៍អំពីវឌ្ឍនភាពនៃការដាំដុះជាជំហានដំបូងក្រុមហ៊ុនបានដាំដុះចំនួន៣០០០ហិកតានិងអនុវត្តតាមផែនការត្រូវដាំដុះបន្តចំនួន១០០០០ហិកតា ប្រើប្រាស់កម្មករចំនួន២០០០នាក់ ហើយនៅរដូវប្រមូលផលខាងមុខក្រុមហ៊ុនអាចស្រូបយកពលកម្មតាមបណ្តាក្រុងស្រុក សម្រាប់ធ្វើការក្នុងចម្ការ និងរោងចក្របន្ថែមទៀត។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរោងចក្រផលិតស្កអំពៅរបស់ក្រុមហ៊ុន កាមាដេនូវេឈ័រ ដែលបានខិតខំជំរុញឲ្យខ្សែច្រវាក់ផលិតកម្មស្ករអំពៅនាំមុខគេនៅកម្ពុជាសម្រេចទទួលបានជោគជ័យទាំងលើផលិតកម្មដាំដុះ និងកែច្នៃ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យា និងការស្រូបយកកំលាំងពលកម្មក្នុងស្រុក និងកំណើនសេដ្ឋកិច្ចគ្រួសារ ក្នុងខណដែលវិស័យមួយចំនួនកំពុងជួបវិបត្តដោយសារជំងឺឆហលងកូវីដ-១៩ ហើយពិតណាស់ការចូលរួមពីវិស័យឯកជនគឺជាចលករយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បានចំនួនជាងមួយពាន់នាក់ក្នុងពេលបច្ចុប្បន្ន ហើយសង្ឃឹមថាចំនួននេះនឹងមានការកើនឡើងនៅរដូវប្រមូលផលខាងមុខនៅបំណាច់ឆ្នាំនេះ។
ទន្ទឹមនេះ ឯកឧត្តម ស្នើឲ្យក្រុមហ៊ុន គួរបង្កើនទុនវិនិយោគធ្វើយ៉ាងណា ប្រើប្រាស់ដីនេះឲ្យអស់លទ្ធភាព ដើម្បីបង្កើតជាពហុប្រយោជន៍ឲ្យអស់សក្តានុពល និងជាពិសេសចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋយើងមានការងារ ទទួលបានប្រាក់ចំណូលសមរម្យ ធ្វើឲ្យកម្រិតជីវភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបានដាក់ចេញកន្លងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ