ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាកោះនានា ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
Mon,22 November 2021 (Time 12:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 11នាក់)

នាព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាកោះនានា ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយភ្ញៀវទេសចរដែលមកលេងកម្សាន្ត នៅម៉ាហ្វីយា រីស៊ត ដែលមានទីតាំងស្ថិតនៅភូមិព្រែកស្វាយ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ព្រមទាំងបានជូនពរភ្ញៀវទេសចរឱ្យដំណើរកម្សាន្តមកកាន់ដែនកោះ នៃខេត្តព្រះសីហនុ និងការវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ភ្ញៀវទេសចរទាំងអស់ មិនត្រូវភ្លេចការអនុវត្តវិធានការសុខាភិបាល និងការណែនាំ ៣.កុំ និង ៣.ការពារ ដើម្បីខ្លួនយើង និងក្រុមគ្រួសារយើងឱ្យចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។
ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលជាប្រតិទិន នៃការឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិកទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញ ភ្ញៀវទេសចរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ម្យ៉ាងទៀត រីស៊ត និងបន្ទប់ស្នាក់នៅមួយចំនួនតាមបណ្តាកោះដែលទើបតែបើកដំណើរការឡើងវិញ ត្រូវបានភ្ញៀវស្នាក់នៅ និងកក់ទុកពេញទាំងអស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ