ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ស្វែងយល់ពីយន្ដហោះ Boeing 737-500 ដែលធ្លាក់ចូលក្នុងសមុទ្រ នៅឥណ្ឌូណេស៊ី
Wed,13 January 2021 (Time 12:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 13នាក់)

អន្តរជាតិ(ហ្សាការតា)៖សោកនាដកម្មយន្ដហោះផ្ទុកមនុស្ស៦២នាក់ធ្លាក់ចូលក្នុងសមុទ្រនៅឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ បានកើតឡើងនៅចំពេលដែល ក្រុមហ៊ុន Boeing កំពុងហែលឆ្លងពេលវេលាដ៏លំបាកដោយមុខមាត់និងកិត្តិយសក្រុមហ៊ុនផលិតយន្ដហោះលំដាប់ពិភពលោក របស់សហរដ្ឋអាមេរិកមួយនេះបានញំញីដោយសារតែការស៊ើបអង្កេតលើករណីធ្លាក់យន្ដហោះ ជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន។

ខណៈអាជា្ញធរឥណ្ឌូណេស៊ីកំពុងបន្តការស៊ើបអង្កេតរកមូលហេតុយន្ដហោះដែលបានធ្លាក់ចូលសមុទ្រក្បែររដ្ឋធានីហ្សាការតា គឺជាយន្តហោះប្រភេទ Boeing 737-500 មានអាយុកាល ២៦ឆ្នាំហើយមក និងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីស្រ៊ីវីចាយ៉ា(Sriwijaya)ព្រមទាំងមានកំណត់ត្រាហោះហើរប្រកបដោយសុវត្ថិភាពគ្រោះថ្នាក់ធ្លាក់យន្ដហោះមួយទៀតនេះកំពុងស្ថិតនៅត្រង់ចំចំណុចកណ្ដាល នៃវិបត្តិរបស់ក្រុមហ៊ុន Boeing ចាប់តាំងពីការធ្លាក់យន្ដហោះម៉ាក Boeing 737 Max ដល់ទៅ ០២គ្រឿងនៅឥណ្ឌូណេស៊ី និងនៅប្រទេសអេត្យូពី។

តើអ្វីទៅជាមូលហេតុចម្បងដែលបានបង្កឱ្យយន្ដហោះBoeingធ្លាក់នៅឥណ្ឌូណេស៊ី?មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅមិនទាន់អាចកំណត់មូលហេតុធ្លាក់នៃយន្ដហោះមានជើងហោះហើរលេខ SJY182របស់អាកាសចរណ៍ឥណ្ឌូណេស៊ីស្រ៊ីវីចាយ៉ា(Sriwijaya)បាននៅឡើយទេស្របពេលពួកគេកំពុងព្យាយាមស្រង់យកប្រអប់ខ្មៅនៃយន្ដហោះនេះ។

ជើងហោះហើរSJY182របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា ដែលដឹកអ្នកដំណើរ ៥០នាក់ និងក្រុមការងារលើយន្តហោះ ១២នាក់ (សរុប ៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ប៉ុនទាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។

ទិន្នន័យពីវែបសាយFlightradar24បានបង្ហាញថានៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតាទាំងមានភ្លៀងធ្លាក់ខ្លាំងយន្តហោះរបស់អាកាសចរណ៍Sriwijayaបានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់ ១នាទីឡើយមុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា។ ការចាកចេញដំណើររបស់យន្ដហោះនេះធ្វើឡើងអំឡុងពេលឥណ្ឌូណេស៊ីកំពុងរងគ្រោះដោយសារតែភ្លៀងធ្លាក់ខ្លាំង នៃរដូវភ្លៀងមូសុង។

*តើយន្តហោះត្រកូលBoeing737500និងត្រកូលBoeing737Maxខុសគ្នាត្រង់ណា?យន្ដហោះដែលធ្លាក់នៅឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺជាប្រភេទយន្ដហោះ Boeing 737-500 ដែលមានអាយុកាល២៦ឆ្នាំមកហើយ។យន្ដហោះនេះធ្លាប់ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ ខុនធីណិនថើល (Continental Airlines) និង យូណៃធីដ អ៊ែរឡាញ (United Airlines) មុននឹងប្រគល់ក្រុមហ៊ុន Sriwijaya Air នៅឆ្នាំ២០១២។ នេះបើតាមទិន្និន័យតាមអនឡាញ (Airfleets online database)។

737-500 មិនមានបំពាក់បច្ចេកវិទ្យា នៃប្រព័ន្ធគ្រប់គ្រងការហោះហើរស្វ័យប្រវត្តិ ឬ antistall system ដូចយន្ដហោះស៊េរី Boeing 737 Max នោះទេ។ ប្រព័ន្ធគ្រប់គ្រងលំនឹងស្វ័យប្រវត្តិ (antistall system) នេះឯង ដែលត្រូវបានគេជឿជាក់ថា គឺជាមូលហេតុនៅពីក្រោយការធ្លាក់យន្ដហោះ 737 Max ដល់ទៅ ០២គ្រឿង គឺនៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៨ ដែលបានផ្ដាច់ជីវិតមនុស្ស ១៨៩នាក់ និងនៅអេត្យូពី ១៥៧នាក់ កាលពីខែមីនា ឆ្នាំ២០១៩។
តើយន្តហោះត្រកូល Boeing 737-500 នេះមានប្រវត្តិយ៉ាងដូចម្ដេច?

យន្ដហោះ Boeing 737-500 ត្រូវបានបញ្ជាទិញដំបូងចំនួន ២០គ្រឿង ដោយក្រុមហ៊ុន អាកាសចរណ៍ Southwest Airlines កាលពីឆ្នាំ១៩៨៧។ ក៏ប៉ុន្តែដោយសារតែ 737-500 ជាយន្ដហោះស៊េរីចាស់ ទើបក្រុមហ៊ុន សោតវែសត៍ អ៊ែរឡាញ (Southwest Airlines)បានសម្រេចចិត្តបញ្ឈរជើងយន្ដហោះនេះ នៅខែកញ្ញាឆ្នាំ២០១៦។737-500គឺជាយន្ដហោះដែលធ្លាប់មានកំណត់ត្រាហោះហើរប្រកបដោយសុវត្ថិភាពហើយវាស្ថិតនៅក្នុងស៊េរីនៃយន្ដហោះស៊េរី737-300និង737-400ដែលបានជួបប្រទះសោកនាដកម្មចំនួន១៩លើកក្នុងរយៈពេលច្រើនជាង៣ទសវត្សរ៍មកនេះឬក៏អាចនិយាយបានថាសោកនាកម្មមួយលើកតែងតែកើតឡើងជារៀងរាល់ការធ្វើដំណើរបាន០៤លានដង។នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Boeing កាលពីឆ្នាំ២០១៩។

ដោយឡែករបាយការណ៍បណ្ដាញសុវត្ថិភាពអាកាសចរណ៍(AviationSafetyNetwork)ក៏បានឱ្យដែរថាយន្ដហោះ737-500នេះធ្លាប់ធ្លាក់ចំនួន០៤លើកក្នុងនោះរួមមានមានគ្រោះថ្នាក់យន្ដហោះនៅកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៩៣, ទុយនីស៊ី ក្នុងឆ្នាំ២០០២ ព្រមទាំងនៅរុស្ស៊ី ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១៣ផងដែរ។

តើក្រុមហ៊ុនអាកាចរណ៍ណាខ្លះ កំពុងប្រតិបត្តិការ Boeing737-500?ក្រុមហ៊ុនBoeingផលិតបានយន្ដហោះម៉ាក737-500ចំនួន៣៨៩គ្រឿងមុននឹងឈប់ផលិតយន្ដហោះស៊េរីនេះ។បច្ចុប្បន្ន737-500នៅសល់១០០គ្រឿងដែលកំពុងត្រួវបានប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍តូចៗនៅជុំវិញពិភពលោកក្នុងប្រទេសដូចជា៖ អាហ្វហ្គានីស្ថាន, អ៉ីរ៉ង់, នីហ្សេរីយ៉ា, រុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមគេហទំព័រ Planespotters.net។

គួរបញ្ជាក់ថាអាជ្ញាធរឥណ្ឌូណេស៊ីកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះនិងស្រង់យកប្រអប់ខ្មៅនៃយន្ដហោះ Boeing 737-500 បានធ្លាក់ចូលក្នុងសមុទ្រ ក្បែររដ្ឋធានីហ្សារកាតា៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ