ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ឈាមស្រែក ស្បែកហៅ ឃាតករដែលចាក់សម្លាប់នារីវ័យក្មេងនៅក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
Tue,05 January 2021 (Time 03:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 15នាក់)

ខេត្តកណ្ដាល ៖ សមត្ថកិច្ចនគរបាល ខេត្តកណ្តាល បានចាប់ខ្លួនជន សង្ស័យជាឃាតករចាក់សម្លាប់នារីវ័យក្មេងម្នាក់ស្លាប់ក្នុងឈាមនោះ ហើយ បន្ទាប់ពីធ្វើសកម្មភាពបានប្រមាណជិត២ម៉ោងប៉ុណ្ណោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅ (អាដំរី) អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ការឃាត់ខ្លួនជនដៃដល់រូបនោះ ខណៈដែលជនសង្ស័យធ្វើជាប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែង កើតហេតុពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ។

សូមបញ្ជាក់ថា នៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានអំពើឃាតកម្មមួយបានកើតឡើងនៅ ភូមិ-សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជនដៃដល់បានយកកាំបិតចាក់ជាច្រើនកន្លែងនៅលើដើមទ្រូង និងពោះជនរងគ្រោះ។ ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជ័យជំនៈ ប៉ុន្តែជាអកុសលមុខរបួសមានសភាពធ្ងន់ធ្ងរ ក៏បណ្ដាលឱ្យជនរងគ្រោះត្រូវស្លាប់ពេលជូនដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុប្រមាណជាង១ម៉ោង សមត្ថកិច្ចក៏បានក្តាប់មុខសញ្ញាបាន បន្ទាប់ពីទទួលដំណឹង ខ្លះៗពីសាក្សីដែលត្រូវជាប្អូនថ្លៃសពជនរងគ្រោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតក ខាងលើយកមក ធ្វើការសាកសួរតាមនីតិវិធី។

ក្រោយពីសមត្ថ កិច្ចចាប់ខ្លួនបាន ឃាតករដៃឆៅ បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ នារីរងគ្រោះអាយុ១៨ឆ្នាំនោះ ដោយខ្លាចបែកការដឹងដល់ឪពុកម្តាយជនរងគ្រោះ ខណៈដែលគេបានចាប់រំលោភ កាលពី៧ថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ