ភ្នំពេញ៖ផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថា៖របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្តាប់ធ្នាប់សាធារណ:កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរផ្លូវគោក ឃើញថា មធ្យោបាយចូលគោលដៅមានចំនួន ៩.០២៣គ្រឿងនិងម៉ូតូ ៥.៦៦៦គ្រឿង ។ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ១.០៨៦គ្រឿងមានម៉ូតូចំនួន ៧៩៦គ្រឿង ត្រូវផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ដោយឡែកក្នុងរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមករាការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរផ្លូវគោក មធ្យោបាយចូលគោលដៅមានចំនួន ២៩.១៣១គ្រឿង។ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៣.៤៣៥គ្រឿង មានម៉ូតូចំនួន ២.៥១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។របាយការណ៍ដដែលបានវាយតម្លៃរយ:ពេល៥ថ្ងៃ នៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ។ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរឱ្យបានល្អប្រសើរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ស្នាដៃស្រ្តីខ្មែរ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ស្នាដៃស្រ្តីខ្មែរ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ស្នាដៃស្រ្តីខ្មែរ)
វីដែអូ