ដោយហេតុថា នៅតាមថែវចម្លាក់ខាងក្រៅនៃប្រាសាទបាយ័ន្ត មានចំនុចហានិភ័យភាគច្រើនបណ្តាលមកពីសសរ ធ្នឹម ស៊ុមទ្វារ ជញ្ជាំង ថ្មដំបូល។ល។ ដែលអាចនឹងរអិលធ្លាក់ បាក់បែក ឬដួលរលំ។ ហេតុនេះទើបឱ្យក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ធ្វើការទប់ស្កាត់ជាបន្ទាន់ដោយអនុវត្តន៍និតិវិធីពង្រឹងឱ្យមានលំនឹង តាមរយៈការចងរឹតកាប និងរំកិលថ្មចូលទីតាំងដើមវិញ។គោលបំណងនៃការចងរឹតកាបនេះ គឺទប់ស្កាត់កុំឱ្យរចនាសម្ពន្ធប្រាសាទមួយចំនួនត្រូវបានដួលរលំ និងដើម្បីរក្សាទ្រង់ទ្រាយដើមរបស់ប្រាសាទឱ្យនៅគង់វង្សបានយូរអង្វែង ហើយត្រូវរង់ចាំឱកាសសមស្រប ដើម្បីធ្វើការជួសជុលឡើងវិញ។ ការចងរឹតកាបស្ថិតនៅថែវខាងជើង ត្បូង និងលិច។ ការងារអនុវត្តន៍គម្រោងចងរឹតកាបនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ហើយរហូតមកទល់នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះបានសម្រេចលទ្ធផលចំនួន ២០ចំណុចហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ស្នាដៃស្រ្តីខ្មែរ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ស្នាដៃស្រ្តីខ្មែរ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ស្នាដៃស្រ្តីខ្មែរ)
វីដែអូ