ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានប្រគល់ម៉ាស់ និងសម្ភារៈផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ ដល់សាខា ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង
Fri,02 April 2021 (Time 03:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 11នាក់)

ថ្ងៃសុក្រ ទី ២ ខែមេសា ឆ្នាំ២០២១នេះ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានប្រគល់ម៉ាស់ និងសម្ភារផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ បន្ថែមទៀត ដល់សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនៃពិធីប្រគល់-ទទួលសម្ភារទាំងនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈ ការអប់រំផ្សព្វផ្សាយតាមផ្ទះ, ប្រជុំក្រុមតូច, ចែកបណ្ណផ្សព្វផ្សាយ, បិទផ្ទាំងរូបភាពតាមទីសាធារណៈ, ចាក់ផ្សាយសារគន្លឹះតាមឧគ្ឃោសនសព្ទ, បញ្ជ្រាបសារគន្លឹះស្តីពីការបង្ហារជំងឺកូវីដ-១៩ និងការចំណាកស្រុកដោយសុវត្ថិភាព។ល។

សូមបញ្ជាក់ថា សាខានីមួយៗទទួលបាន ម៉ាស់ចំនួន ១ម៉ឺនម៉ាស់, បណ្ណប្រកាស “៣ការពារ ៣កុំ ២ចូលរួម” ចំនួន ៥០០សន្លឹក, បណ្ណប្រកាស “រស់នៅធម្មតា តាមបែបគន្លងថ្មី” ចំនួន ៥០០សន្លឹក។

គួររំលឹកថា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ ទីស្នាក់ការកណ្តាលបានបែងចែកជូន សាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត ចំនួន២០ ដែលប៉ះពាល់ដោយ “ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ” និងមានជំងឺកូវីដ-១៩ ទទួលបានបណ្ណប្រកាសប្រភេទនីមួយៗចាប់ពី ១ពាន់ ដល់ ៣ពាន់សន្លឹក ក្នុងមួយសាខាៗ។ ដោយឡែក ខេត្តចំនួន៥ ដែលពុំមានករណីជំងឺកូវីដ-១៩ ទទួលបានបណ្ណប្រកាសប្រភេទនីមួយៗចំនួន ១ពាន់សន្លឹក ក្នុងមួយសាខាៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ