ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាវិថីតេជោ ស្ពានរំដោះជំនន់ទឹកភ្លៀងនៅផ្លូវ L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ
Wed,02 June 2021 (Time 12:45 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 14នាក់)

ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាវិថីតេជោ ស្ពានរំដោះជំនន់ទឹកភ្លៀងនៅផ្លូវ L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសស្ថាបនាវិថីតេជោ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីវិថី​ ២ធ្នូ មកចុងផ្លូវ​៥០២ ស្ថិតនៅតំបន់ពយតាមូង​ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ និងក៏ជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិនមកគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរ សមុទ្រនៃខេត្តព្រះសីហនុ និងមានដាំដើមកោងកាងនៅតាមបណ្តោយឆ្នេរដើម្បីសោភ័ណភាព បរិស្ថានកាន់តែល្អថែមទៀត ព្រមទាំងជាលំហរសម្រាប់ការហាត់ប្រាណផងដែរ។

ទន្ទឹមនោះឯកឧត្ដម អភិបាលខេត្តព្រះសីហនុ ក៏បន្តចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាស្ពាន L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានធ្វើការណែនាំក្រុមការងារសាងសង់ស្ពានត្រូវពន្លឿនការសាងសង់ឱ្យបានលឿន នឹងត្រូវបញ្ចប់ឱ្យបានមុនរដូវវស្សា ដើម្បីរំដោះជំនន់ទឹកភ្លៀង៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ