ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ទទួលនូវទេយ្យទាន និងបច្ច័យ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ៣០វត្ត នៅទូទាំងខេត្ត
Tue,28 September 2021 (Time 01:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានពាំនាំនូវទេយ្យទាន និងបច្ច័យ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ៣០វត្ត នៅទូទាំងខេត្តមណ្ឌលគិរី តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លោកស្រី សមាជិក សមាជិក គណកម្មាធិការសាខា និងមន្រ្តីប្រតិបត្តិសាខា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី។



ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស នៅតាមទីវត្តអារាមដែលមានការខ្វះខាត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច និងក្រសួងបានចេញសេចក្តីណែនាំស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។



ឯកឧត្តម បញ្ជាក់ថា ទេយ្យវត្ថុ និងបច្ច័យទាំងនេះ ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តនាពេលនេះ ដើម្បីយកទៅវេរប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានាក្នុងខេត្ត ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។



ឯកឧត្តម បានអំពាវនាវដល់ព្រះសង្ឃគ្រប់អង្គ លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តវិធានការរបស់សុខាភិបាល ជាពិសេស អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នា។



សូមបញ្ជាក់ថា ទេយ្យវត្ថុ និងបច្ច័យ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះដែលគង់នៅវត្តចំនួន ៣០វត្ត នៅទូទាំងខេត្ត ដោយក្នុង១វត្ត ទទួលបាន៖ អង្ករ ១០០គីឡូក្រាម មី ១០កេស ត្រីខ ១កេសធំ ទឹកបរិសុទ្ធវីតាល ចំនួន ៥កេស ភេសជ្ជៈចំនួន ១០កេស និងបច្ច័យចំនួន ៥០ម៉ឺនរៀល ដើម្បីជួយដោះស្រាយនូវចង្ហានដល់ព្រះសង្ឃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ