ថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
លោកជំទាវ ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្តកោះកុង បាន
Tue,11 January 2022 (Time 08:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

លោកជំទាវ ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្តកោះកុង បាន អញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមដាំកូនដើមកោងកាង ១,០០០ដើម ជាមួយ សាយ នៅខេត្តកោះកុង។

កម្មវិធីដាំកូនកោងកាង ជាគំនិតផ្តួចផ្តើម របស់ សាយ និងមានការចូលរួមពី តារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ ក្រុមហ៊ុន ISUZU ដោយមានកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង កូនដើមកោងកាង ទាំង ១,០០០ដើម បានដាំនៅចំណុចមាត់ពាម ពាមក្រសោប និងក្នុងព្រៃកោងកាង។ យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ព្រៃកោងកាងគឺជាព្រៃមួយ ដែលមានប្រយោជន៍ខ្លាំងណាស់ដល់ជីវៈចម្រុះនៅក្នុងទឹកប្រៃ ដែលជា ជម្រករបស់ត្រីសមុទ្រ ក្ដាម បង្គារ លៀស ងាវ មឹក ប្រព័ន្ធអេកូឡូស៊ី និងរក្សាបរិស្ថានសមុទ្រឲ្យមានភាពស្រស់បំព្រង ថែមទាំងទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ នៅក្នុងប្រទេសកម្ពុជា ដើមកោងកាងមានប្រហែល ៣០ ប្រភេទ (ការស្រាវជ្រាវថ្មី) ចំណែកឯ ព្រៃកោងកាងដែលធំជាងគេបំផុតក្នុងប្រទេសយើង គឺស្ថិតនៅក្នុងខេត្តកោះកុង ហើយវាកំពុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នោះ។

ដើមកោងកាងនេះមានសារៈសំខាន់ណាស់ ដែលដើមកោងការបានផ្តល់ នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ និងជួយដល់បរិស្ថាន ដូចជា៖

១) ដើមកោងកាងជួយឱ្យសហគមន៍មានភាពស្រស់បំព្រង ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា និងបង្កើនចំណូលដល់ ប្រជាសហគមន៍។

២) ដើមកោងកាងជួយជាជំរកដល់ជីវៈចម្រុះគ្រប់ប្រភេទដូចជាក្តាម បង្គារជាដើម។

៣) ដើមកោងកាងជួយដល់ការការពារមិនឱ្យមានការបាក់ស្រុតឆ្នេរ ពីរលកបក់បោក ជួយធ្វើឱ្យទឹកសមុទ្រមានសភាពថ្លាល្អ ជួយបន្សុទ្ធ ខ្យល់អាកាសឱ្យមានគុណភាពល្អ និងមានផាសុកភាពបរិស្ថាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ