ថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
អភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២
Wed,12 January 2022 (Time 10:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី នាព្រឹ​ក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០​២២ ក្រោ​ម​អ​ធិ​បតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នា​ក់​​ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ ហើ​យពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២ ប្រព្រឹត្តទៅនៅវិទ្យាល័យសម្តេចឪ-សម្តេ​ច​ម៉ែ​ ស្ថិតក្នុងក្រុងបានលុង។

ថ្លែងទៅកាន់សិស្សានុសិស្សប្រមាណ៣០០នាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បា​ន​លើ​កទឹកចិត្តដល់ ប្អូនៗក្មួយៗ ខិតខំសិក្សារៀនសូត្រ សូមចាប់យកប៊ិក សៀវភៅ សាលា​រៀ​ន​ជា​មិត្តសំឡាញ់ និងជាបណ្ដើរៗរៀនអភិវឌ្ឍន៍សម្រាប់ខ្លួនឯង និងរៀនដើម្បីគ្រួសារ និង​ស​ង្គ​ម​ជា​តិ ហើយចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព និងដា​ច់ខា​តចា​ក​ចេ​ញ​​ឱ្យ​ឆ្ងាយការប្រើប្រាស់គ្រឿងញៀន ដែលជាសត្រូវរបស់ខ្លួនឯង គ្រួសារ និង​ស​ង្គ​ម​ជា​តិ​។​ឯ​ក​ឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានដ៏ឧត្តុង្គឧត្តម របស់លោក លោក​ស្រី​ ពិសេសមន្ត្រីរាជការ នៃមន្ទីរអប់រំយុវជន និងកីឡាទាំងអស់ ដែលកំពុងតែបាន​ចូល​រួ​ម​យ៉ា​ង​សកម្ម ក្នុងយុទ្ធនាការប្រមូលកុមារចូលរៀន ដែលជាការលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ ឱ្យខិ​ត​ខំរៀនសូត្រ ពោរពេញដោយគុណភាព និងបន្តការសិក្សា ប្រកបដោយជោ​គជ័​យ​ដូ​ច​រៀ​ម​ច្ប​ង​រ​បស់ពួកគេនាឆ្នាំកន្លងទៅ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីការយកចិត្តទុកដាក់​របស់រាជរ​ដ្ឋា​ភិ​បា​ល​នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា គឺមិនដែលបោះបង់ចោលពួកយើងចោលម្តងណាឡើយ ផ្ទុ​យ​ទៅ​វិ​ញ​ រដ្ឋាភិបាលបានខិតខំច្នៃប្រឌិតគ្រប់មធ្យោបាយ យុទ្ធសាស្ត្រ ដើម្បីនាំមកនូវសន្តិភាព សុ​ខ​សុ​វត្ថិភាព ការអភិវឌ្ឍដែលជាវត្ថុមិនអាចខ្វះបានក្នុងលោក សម្រាប់ប្រទេសកម្ពុជាយើង និ​យា​យ​ជារួម និងខេត្តរតនគិរីនិយាយដោយឡែក បានបង្កឱកាសលើការផ្តល់សេវាអប់រំ ប្រ​ក​ប​ដោ​យ​សមធម៌ដល់ប្អូនៗ ក្មួយៗគ្រប់ក្រុមជនជាតិទាំងអស់ ដោយគ្មានការរើសអើងជាតិសាសន៍ និ​ង​ប្រកាន់និន្នាការនយោបាយឡើយ ជាពិសេ​សកា​រ​បន្ត​បង្កើ​ត​ឱ្យ​មា​ន​សា​លារៀ​ន​គ្រ​ប់​ភូ​មិ​សិ​ក្សា​ឱ្យកាន់តែស្ថិតនៅក្បែរសហគមន៍ដែលប្អូនៗ ក្មួយៗ រស់នៅបំផុត តាមល​ទ្ធ​ភា​ពដែ​ល​អា​ច​ធ្វើ​ទៅបាន។

ឯកឧត្តម អភិបាលខេត្តផ្តាំផ្ញើដល់នាយកសាលាគ្រប់ភូមិសិក្សា ត្រូវគ្រប់គ្រងការងារឱ្យបានល្អ និ​ង​ត្រូវសហការជាមួយគណៈកម្មការទ្រទ្រង់សាលារៀន ដើម្បីអភិវឌ្ឍសាលារៀន និងជួយ​ដ​ល់​កុមារក្រៅសាលាឱ្យពួកគេ ត្រឡប់មកកាន់សាលារៀនវិញ និងបន្តការសិក្សារៀន​សូ​ត្រ​ក្នុ​ង​ប​រិបទកូវីដ១៩ ដោយគោរពឱ្យខាងតែបាន នូវការប្រតិបត្តិស្តង់ដាគោលការណ៍សុវត្ថិភាព រប​ស់​ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។

លោកគ្រូ អ្នកគ្រូ ត្រូវបង្រៀ​ន​សិ​ស្ស​ឱ្យបានល្អ សូមកុំបង្រៀនសិស្សឱ្យគ្រាន់តែចាំពោលគឺ បង្រៀនសិស្សឱ្យ៖ ចងចាំ យល់ អ​នុ​​វត្ត វិភាគ វាយតម្លៃ និងច្នៃប្រឌិត។ អាជ្ញាធរមូលដ្ឋានភូមិ ឃុំសង្កាត់ ក្រុងស្រុក ត្រូវ​ធ្វើកា​រ​ស​ហ​ការជាមួយបុគ្គលិកអប់រំ និងអ្នកពាក់ព័​ន្ធក្នុ​ងគោលបំ​ណងលើកក​ម្ពស់កា​រគាំ​ទ្រ​វិ​ស័​យ​អ​ប់​រំ​ក្នុ​ង​មូលដ្ឋានរបស់ខ្លួន និងចូលរួម ក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

មាតា​បិ​តា​ អាណាព្យាបាលគ្រប់រូបត្រូវជំរុញលើកទឹកចិត្ត កូនចៅឱ្យមកសាលារៀន និង​ប​ន្ត​កា​រ​សិក្សា​រ​ហូតដល់ចប់ឆ្នាំសិក្សា។ ប្អូនៗ ក្មួយៗសិស្សានុសិស្សជាទីស្រឡាញ់ ត្រូវត្រៀមខ្លួនឱ្យបានល្អ ស្តា​ប់ដំបូន្មានគ្រូ មាតាបិតា ដើម្បីទទួលយកចំណេះដឹង ជំនាញ និងទទួលបាន​លទ្ធ​ផ​ល​ល្អ​នា​ចុ​ងឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ