ថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
លោកស្រីមិថុនាភូថងអភិបាលខេត្ត​ កោះកុងបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ៣គ្រួសារ
Thu,13 January 2022 (Time 10:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

លោកស្រីមិថុនាភូថងអភិបាលខេត្ត​ កោះកុងបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ៣គ្រួសារ

នៅសង្កាត់ស្មាច់មានជ័យ!

កោះកុង៖ (ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២)


នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោកស្រី​ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារសាខា អនុសាខាក្រុងខេមរភូមិន្ទ ក្រុមការងារសង្កាត់ស្មាច់មានជ័យ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ៣គ្រួសារ ដែលស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។


មានប្រសាសន៍នាឱកាសនោះ លោកស្រី​ មិថុនា ភូថង ក៏បានពាំនាំនូវការផ្តាំផ្ញើ​ និងចូលរួមសោកស្ដាយ ពីសំណាក់លោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សប្បុរ ជំនឿសាសនាឫ និន្នាការនយោបាយណាមួយឡើយ។ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល”។ 


លោកស្រីក៏មានប្រសាសន៍បញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះគ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល វេលា។ 


អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមបានផ្ដល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ តង់១ មុង១ ភួយ១ កន្ទេល១ កំសៀវដាំទឹក១ ឆ្នាំង១ ខ្ទះ១ វែកឆា១ វែកសម្ល១ កញ្ច្រែងជ័រ២ កាថុនជ័រ២ ផ្ទិល១ ចានដែកធំ១ ជ្រុញ១ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធឱរ៉ាល់១កេស ជេល១ដប ម៉ាស់១០សន្លឹក អាវយឺត១២អាវ​ និងសម្ភារមួយចំនួនទៀត ព្រមទាំង ថវិកាចំនួន១លានរៀលដូចៗគ្នា។


ក្នុងនោះក៏មានការឧបត្ថម្ភពីសប្បុរសជនរួមមាន៖


១.លោកស្រី​ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភបន្ថែមផ្ទះរងគ្រោះធ្ងន់ធ្ងរចំនួន២លានរៀល និងផ្ទះរងគ្រោះដោយអន្លើៗ២ខ្នងផ្ទះចំនួន២លានរៀល សរុប៤លានរៀល 

២.អនុសាខាក្រុងខេមរភូមិន្ទ ផ្តល់ជូនផ្ទះរងគ្រោះធ្ងន់ធ្ងរ ថវិកា២០ម៉ឺនរៀល ។


៣.ព្រះគ្រូចៅអធិការ វត្តទេពនិតមិត្ត បានឧបត្ថម្ភបន្ថែមផ្ទះរងគ្រោះធ្ងន់ធ្ងរចំនួន៣០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ