ថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ជីប ម៉ុង ពង្រីកខ្លួនក្នុងវិស័យបដិសណ្ឋារកិច្ច ដោយពាំនាំសណ្ឋាគារលំដាប់ពិភពលោក Fairfield By Marriott មកកម្ពុជា
Sat,08 January 2022 (Time 10:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ជីប ម៉ុង ពង្រីកវិសាលភាពមួយកម្រិតទៀតក្នុងវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ចដោយបានពាំនាំសណ្ឋាគារពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត (Fairfield by Marriott) មកកម្ពុជា ដែលនឹងមានវត្តមាននៅអគារពាណិជ្ជកម្មចម្រុះអន្តរជាតិ «ជីប ម៉ុង ថៅវើ»។


សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាគម្រោងសណ្ឋាគារលំដាប់អន្តរជាតិទី២របស់ក្រុមហ៊ុន ជីប ម៉ុង ដែល នឹងគ្របដណ្ដប់២០ជាន់ខាងលើនៃអគារពាណិជ្ជកម្មចម្រុះកម្ពស់ ១៨៥ម៉ែត្រ ជីប ម៉ុង ថៅវើ។ សណ្ឋាគារដ៏ប្រណីតនេះនឹងផ្ដល់ជូននូវបន្ទប់ស្នាក់នៅលំដាប់អន្តរជាតិ សាលប្រជុំទំនើប ភោជនីយដ្ឋានប្រណីត ស្កាយបារ៍ កន្លែងហាត់ប្រាណ អាងហែលទឹក និងបរិក្ខារផ្សេងៗទៀត អមជាមួយនឹងទេសភាពរាជធានីភ្នំពេញមើលពីអគារ ជីប ម៉ុង ថៅវើ ដែលជាអគារខ្ពស់ជាងគេមួយនៅកម្ពុជាកំពុងសាងសង់យ៉ាងមមាញឹកត្រៀមខ្លួនបើកជាផ្លូវការនាដំណាច់ឆ្នាំនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់សណ្ឋាគារនេះក្រោមការវិនិយោគទុនប្រមាណ៨០លានដុល្លារ កាលពីឆ្នាំ២០១៧ ជាមួយក្រុមហ៊ុន Marriott International ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យសណ្ឋាគារធំជាងគេមួយក្នុងពិភពលោកដែលគ្រប់គ្រងយីហោសណ្ឋាគារល្បីៗចំនួន៣០ សរុបមាន៧០០០ ទីតាំង ក្នុង១៣១ប្រទេសទូទាំងពិភពលោក។ វត្តមានរបស់សណ្ឋាគារដ៏ល្បីល្បាញនេះនឹងចូលរួមបម្រើវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ចនៅកម្ពុជាព្រមទាំងរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ