ថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
នៅរសៀលថ្ងៃសុក្រ ៥ កើតខែបុស្សឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២យុវជនស្ម័គ្រចិត្តក្រុមនាគស ដែលមានលោក អ៊ុន វីរៈជាប្រធាន បានរៀបចំកម្មវីធីប្រកួតបាល់ទាត់ វគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់មិត្តភាពស្ថិតនៅសាលាអនុវិទ្យាល័យច័ន្ទសារុនសម្ពោធិញ្ញាណ ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ។
Sun,09 January 2022 (Time 04:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

នៅរសៀលថ្ងៃសុក្រ ៥ កើតខែបុស្សឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២យុវជនស្ម័គ្រចិត្តក្រុមនាគស ដែលមានលោក អ៊ុន វីរៈជាប្រធាន បានរៀបចំកម្មវីធីប្រកួតបាល់ទាត់ វគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់មិត្តភាពស្ថិតនៅសាលាអនុវិទ្យាល័យច័ន្ទសារុនសម្ពោធិញ្ញាណ ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ។
កម្មវិធីប្រកួតនឹងប្រគល់ពានរង្វាន់ជ័យលាភីបាល់ទាត់ពានរង្វាន់
ដឹកនាំដោយ ឯកឧត្តម សួង ចាន់ថន មេធាវីរាជរដ្ឋាភិបាល និងឧកញ៉ា គង់ ចាន់ ដេត ក្រោមប្រធានបទ កីឡាផ្សារភ្ជាប់មិត្តភាព និង ស្នាមញញឹម យុវវ័យចៀសអោយឆ្ងាយពីគ្រឿងញៀន
គោលបំណង នៃការបង្កើតការប្រកួតបាល់ទាត់ពានរង្វាន់ ឯកឧត្តម សួង ចាន់ថន ឧកញ៉ា គង់ ចាន់ដេត បានរំលឹកឃើញថាយុវជនសព្វថ្ងៃ មានការគាំទ្រលើវិស័យកីឡាបាល់ទាត់ ក៏ដូចជាការបំផុសស្មារតី និងជំរុញដល់យុវជនអោយចូលចិត្តលេងកីឡា ដើម្បីសុខភាព មានស្មារតីល្អ ខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសចៀសអោយឆ្ងាយពីគ្រឿងញៀនផងដែរ។

ឯកឧត្តម សួង ចាន់ថន ប្រគល់ពានរង្វាន់ជ័យលាភីជើងឯក លេខ១
ទទួលបានទឹកប្រាក់ ៨០០០០០៛ ពានរង្វាន់១ បាល់ ៣ គ្រាប់

លោក អ៊ូ សុខជា ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុម លេខ២
ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់ ៥០០០០០៛ មេដៃមាស ១បាល់២គ្រាប់
លោកឧកញ៉ា គង់ ចាន់ដេតប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមលេខ ៣
ទទួលបានទឹកប្រាក់៣០០០០០៛ មេដៃប្រាក់១ បាល់២គ្រាប់
លោក អ៊ុន វិរៈ ប្រគល់ពានរង្វាន់លួងចិត្តដល់ក្រុមអនុវិទ្យាល័យចន្ទ័សារុន
ទទួលបានទឹកប្រាក់១០០០០០៛.បាល់.១គ្រាប់។
ឯកឧត្តមសួនចាន់ថន និងឧកញ៉ាគង់ ចាន់ដេត បានឧបត្ថម្ភដល់កីឡាករបាល់ទាត់៦ក្រុមបន្ថែមទៀតក្នុងមួយក្រុមទទួលបានប្រាក់ឧបត្ថម្ភ១០០០០០០៛
ក្រុមមិត្តភាពយុវនារីមាន២ក្រុម ក្នុង១ក្រុមឧបត្ថម្ភ ៨០០០០០៛
បន្ថែមពីនេះទៀត ឯកឧត្តម សួង ចាន់ថន លោក អ៊ូ សុខជា លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទីនិងឧកញ៉ា គង់ ចាន់ដេតក៏ចង់ផ្ញើសារដល់យុវជនដែលជាទំពាំងស្នងឬស្សីខិតខំសិក្សារៀនសូត្រ ជៀសផុតឲ្យឆ្ងាយពីគ្រឿងញៀន ទំនេរពីការសិក្សាឆ្លៀតពេលលេងកីឡាដើម្បីសុខភាព និងសូមបន្តអនុវត្តនូវវិធានការសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារ ដើម្បីការពារទប់ស្កាត់នូវជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ