ថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
អភិបាលខេត្ដព្រះសីហនុ ប្រគល់ផ្ទះមួយខ្នង ជូនអតីតយុទ្ធជន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
Sun,09 January 2022 (Time 05:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានឈ្មោះ កែវ លី អាយុ ៦៤ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ការប្រគល់អំណោយនេះ បានធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

ឯកឧត្ដម គួច ចំរើន បានគូសបញ្ជាក់ថា ប្រទេសជាតិមានសន្តិភាពពិតជាបានមកដោយសារការចូលរួមលះបង់យ៉ាងច្រើនរបស់អតីតយុទ្ធជន ហើយក៏បានបន្សល់ ទុកនូវជនពិការភាព របួសស្នាម និងអាយុជីវិតជាដើម ។

ឯកឧត្ដមអភិបាលខេត្តបានបន្តថា អតីតយុទ្ធជនកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជាកិច្ចតបស្នងសងគុណចំពោះការលះបង់ និងពលីកម្មយ៉ាងធំធេងដែលអតីតយុទ្ធជនរបស់យើងបានលះបង់ចំពោះជាតិ មាតុភូមិ។

ឯកឧត្ដមបានបន្ដទៀតថា កន្លងមករាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសង្គមកិច្ច ការជួយសាងសង់ផ្ទះសម្បែងជូនដល់អតីតយុទ្ធជន ដើម្បីឱ្យពួកគាត់កសាងជីវភាព និងរស់នៅបានសមរម្យផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់អតីតយុទ្ធជនទាំងអស់ឱ្យយកចិត្តទុក ដាក់ខ្ពស់ចំពោះសុខភាពខ្លួន ក៏ដូចសុខភាពក្នុងក្រុមគ្រួសារ និងត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការខ្លួនពីជំងឺកូវីដ-១៩។ ទន្ទឹមនេះ ប្រសិនបើក្រុមគ្រួសារមិនទាន់បានទទួលវ៉ាក់សាំង សូមអញ្ជើញទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នា ព្រោះការចាក់វ៉ាក់សាំងជួយបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩ ប្រសិនបើឆ្លងវាមិនធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិត ។

សូមជម្រាបជូនថា អំណោយដែលប្រគល់ជូនលោក កែវ លី រួមមាន៖ កន្ទេល១ ភួយ១ ខ្នើយ១ មុង១ ចង្ក្រានហ្គាស១ ឆ្នាំងបាយ ឆ្នាំងសម្ល២ ចានបាយ ចានសម្ល ស្លាបព្រា អង្ករ៥០គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ២កេស ទឹកក្រូច២កេស ម៉ាស់២ដុំតូច អាវរងារ១ និងថវិកាចំនួន ៥០០ ០០០ រៀល ។ ចំពោះគ្រួសារអតីតយុទ្ធជនចំនួន ៧គ្រួសារផ្សេងទៀត ឯកឧត្ដមអភិបាលខេត្ត ក៏នាំយកអំណោយរបស់សម្តេចតេជោប្រគល់ជូនក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បាវ ទឹកក្រូច១កេស ទឹកបរិសុទ្ធ១កេស មី១កេស ម៉ាស់១ប្រអប់ អាវរងារ១ និងថវិកាចំនួន ២០០ ០០០ រៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ