ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
កម្ពុជា-ឡាវ-វៀតណាម ជំរុញស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA)
Wed,04 May 2022 (Time 11:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងភាគីកម្ពុជា បានដឹកនាំមន្ត្រីជំនាញក្រសួងទេសចរណ៍ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ជាមួយភាគីវៀតណាម និងឡាវ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំបានពិភាក្សា និងឯកភាពលើផែនការសកម្មភាព និងប្រទេសដឹកនាំអនុវត្តសកម្មភាពស្នូលសំខាន់ៗ ដែលជាផ្នែកមួយនៃការរួមគ្នាស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយក្នុងនោះភាគីកម្ពុជាបានឯកភាពតាមសំណើររបស់អង្គប្រជុំ ដោយទទួលបន្ទុកដឹកនាំសកម្មភាពស្នូលចំនួន ០៥ រួមមាន៖ (១) ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងគោលដៅ ការអភិរក្សធនធានធម្មជាតិនិងវប្បធម៌ និងការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍/អេកូ-ទេសចរណ៍ និងផ្ទះស្នាក់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (២) ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស ឆ្ពោះទៅស្តង់ដាអ្នកជំនាញទេសចរណ៍អាស៊ាន (៣) អភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ (៤) កិច្ចសហការដើម្បីអភិរក្ស និងការពារប្រព័ន្ធជីវៈចម្រុះ និងបរិស្ថានទេសចរណ៍ និង (៥) កិច្ចសហការក្នុងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការឆ្លើយតបរហ័សទៅនឹងទឹកជំនន់ ខ្យល់ព្យុះ និងការស្តារឡើងវិញក្រោយមហត្តរាយ។

អង្គប្រជុំបានឯកភាពតាមដោយសម្រេចតាមយោបល់របស់ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិលើការងារសំខាន់រួមមាន៖ (១) ការផ្សព្វផ្សាយរួមគ្នារវាងប្រទេសទាំង៣ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្រិតអន្តរជាតិ និងការរៀបចំវីដេអូ ស្លាកសញ្ញា និងយីហោផ្សព្វផ្សាយតំបន់ត្រីកោណអភិវឌ្ឍន៍ (២) រៀបចំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ចំនួន ២ដងក្នុងមួយឆ្នាំ ដើម្បីបូកសរុបការងារ និងរាយការណ៍ជូនអង្គការជាតិទេសចរណ៍អាស៊ាន និងការបញ្ជូលសមាសភាពអន្តរក្រសួង ស្ថាប័នទៅក្នុងក្រុមការងារ (៣) រៀបចំស្តង់ដាទេសចរណ៍សំខាន់ៗសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ដោយយកគំរូរតាមស្តង់ដាទេសចរណ៍អាស៊ានដែលបានអនុវត្ត (៤) រៀបចំ Farm Trip សម្រាប់វិស័យឯកជនដើម្បីសិក្សា និងកំណត់សក្តានុពលទេសចរណ៍ក្នុងខេត្តតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ និងការរៀបចំ Caravan Tour ឆ្លងប្រទេស ដើម្បីចាប់យកប្រភពទីផ្សារនៅតំបន់ឆ្ងាយៗ (៥) សហការដើម្បីបញ្ជូលកីឡាទេសចរណ៍ ទៅក្នុងផែនការសកម្មភាពរបស់ ផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ