ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
សម្តេចប្រធានព្រឹទ្ធសភា៖ កម្ពុជាត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រូអាស៊ី ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ
Thu,05 May 2022 (Time 11:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយក្រូអាស៊ី ដើម្បីពង្រឹងពង្រីកចំ ណងមិត្តភាព ព្រមទាំងនាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងពីរ។ ការលើកឡើងនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Ivan Velimir Starčević ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសក្រូអាស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

សម្តេច សាយ ឈុំ មានជំនឿជាក់ថា ក្រូអាស៊ី នឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណ ប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនក្រូអាស៊ី ទាំងពេលបច្ចុប្បន្ន និងពេល អនាគត។

សម្ដេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា «ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ច សហប្រតិបត្តិ ការដ៏ជិតស្និទជាមួយនឹង ឯកឧត្តមឯកអគ្គរាជទូត ដើម្បីរួមចំណែកពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផល ប្រយោជន៍ទៅវិញទៅមកជូន ប្រជាជន និងប្រទេសទាំងពីរ»។

ក្នុងឱកាសនោះ ឯកឧត្តម Ivan Velimir Starčević ឯកអគ្គរាជទូត បានកត់សម្គាល់ ឃើញថា ប្រទេសកម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ឯកឧត្តម ជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិប ត្តិការរវាងប្រទេសទាំងពីរនឹង កាន់តែរីកចម្រើនថែមទៀត។

តាមរយៈបេកសកកម្មការទូតនាពេលនេះ ឯកឧត្តមបាន ត្រៀមខ្លួនជាស្រេច ដើម្បីខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ