ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ខេត្តកណ្តាល បើកបវេសនកាលនៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ឆ្នាំសិក្សាថ្មី ២០២២-២០២៣
Fri,06 May 2022 (Time 11:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

សម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គារធិការង និងជា ព្រះមេ គណខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ បាន និមន្តជាអធិបតី ក្នុងពិធី បើកបវេសនកាល នៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ស្ថិតនៅសង្កាត់ព្រែក ឫស្សី ក្រុងតាខ្មៅ ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងព្រះមន្ត្រីសង្ឃ ព្រះថេរានុថេរៈ លោកគ្រូ សមណសិស្សជាង៤០០អង្គ/នាក់។

មានសង្ឃដីកាក្នុងពិធីនោះ សម្ដេចព្រះឧត្តមមុនី ជា សំអាង បានណែនាំដល់ សមណ សិស្សទាំងអស់ ត្រូវស្រឡាញ់ការសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សា និងកុំខ្ជិល ច្រអូស ត្រូវឧស្សាព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះ ចង់ ដឹង ដើម្បីទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ ជាងនេះទៅទៀតត្រូវគោរពឱ្យបាន ម៉ត់ចត់នូវម៉ោងបង្រៀន និងម៉ោងសិក្សារបស់ខ្លួន ក្នុងទិសដៅសម្រេចឱ្យបានចប់តាមកម្មវិធី សិក្សាប្រកបដោយគុណភាព និងមានចំណេះ ដឹងពិតប្រាកដ។

សម្ដេចព្រះឧត្តមមុនី បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមជួយបង្ក លក្ខណៈងាយស្រួលដល់ព្រះសង្ឃ ជាពិសេសញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ និងអ្នកមានលទ្ធភាពទាំងឡាយ សូមបន្តចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រ ដល់ព្រះសង្ឃ ដែលកំពុងសិក្សារៀនសូត្រទៅតាមសទ្ធាជ្រះថ្លា និងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យព្រះសង្ឃមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ ការជួយឧបត្ថម្ភដល់ព្រះសង្ឃនេះ គឺជាបុណ្យកុសលដ៏ធំធេង ហើយនេះក៏ជាការឧបត្ថម្ភ និងផ្ដល់ឱកាសទៅដល់កូនកសិករ ខ្វះខាតដែលលោកបានបួស និងមករៀនដើម្បីមានសមត្ថភាព មានចំណេះដឹង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ហ៊ុន កុសនី សូមចូលរួមអបអរសាទរចំពោះការ បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ព្រមទាំងបានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ទីរធម្មការ និងសាសនា ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាព ពាក់ព័ន្ធ អាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលា ពុទ្ធិកសិក្សាគ្រប់ភូមិសិក្សា ព្រះចៅអធិការ សប្បុរសជន ជាពិសេស សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានពុះពារ គ្រប់ឧបសគ្គប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាព ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងធានាបាននូវនិរន្តរភាពនៃការសិក្សារៀនសូត្ររបស់ សមណនិស្សិត សមណសិស្ស និស្សិត សិស្ស តាមគ្រប់រូបភាពអស់រយៈកាលជាង ២ឆ្នាំកន្លងមកនេះ។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា មានសមណសិស្សសរុបចំនួន ៣៤១អង្គ។ ពុទ្ធិកវិទ្យាល័យ មានចំនួន១៥មុខវិជ្ជា សម្រាប់សមណសិស្សសិក្សា រៀនសូត្ររួម មាន៖ ភាសាបាលី ភាសាសំស្ក្រឹត ព្រះធម៌ ពុទ្ធវិន័យ ពុទ្ធសាសនា ភាសាខ្មែរ ភាសាអង់គ្លេស គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ផែនដីវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ពលរដ្ឋវិទ្យា និងជីវវិទ្យា៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ