ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
"សន្តិភាព សុខភាព និងសន្តិសុខការងារ" នេះគឺជាប្រធានបទ ដែលបានលើកឡើងក្នុងទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៦
Fri,06 May 2022 (Time 11:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

ទិវាដ៏មានអត្ថន័យនេះត្រូវបានរដ្ឋបាលខេត្តរតនគិរី រៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅក្រុមហ៊ុនក្រុងប៊ុក ស្ថិតនៅស្រុកតាវែង នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាអភិបាលរងខេត្ត លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងកម្មករនិយោជិត យ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីនាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុកប្រធានបទ "សន្តិភាព សុខភាព និងសន្តិសុខការងារ" ឆ្នាំ២០២២នេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសាកល ពិសេសសម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់ទទួលបានការញ៉ាំញី ដោយសង្រ្គាម បំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សរ៍មកហើយ ដូច្នេះមានតែការរក្សាសន្តិភាពទេ ទើបមានការអភិវឌ្ឍ បង្កើតការងារ ស្ថិរភាពការងារ និងសន្តិសុខការងារ ក្នុងបរិបទ ជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាបច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ជាខ្លាំងលើគ្រប់វិស័យ ក្នុងនោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើកំណែទម្រង់ជាជំហានៗ សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើនការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព អនាម័យនៅកន្លែងធ្វើការ ពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារ ទាំងក្នុងប្រទេសនិងក្រៅប្រទេស សំដៅឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ប្រធានបទដ៏សំខាន់នេះ បានបង្ហាញឱ្យឃើញថា សន្តិភាព គឺពិតជាមានតម្លៃមិនអាចខ្វះបាននោះទេ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិ យើងទាំងអស់គ្នា ត្រូវតែថែរក្សា និងការពារឱ្យបាននូវសុខសន្តិភាពមួយនេះ។ ដូចនេះនិយោជក កម្មករនិយោជិត សហជីព រក្សាឱ្យបានការសាមគ្គីភាពផ្ទៃក្នុង រវាងនិយោជក និងកម្មករនិយោជិត និងត្រូវមើលឃើញឱ្យច្បាស់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ក្រុមហ៊ុន ព្រមទាំងផលប្រយោជន៍សង្គមទាំងមូលផងដែរ។ ត្រូវខិតខំអនុវត្តច្បាប់ស្ដីពីការងារនិងច្បាប់ស្ដីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ព្រមទាំងបទបញ្ញត្តិពាក់ព័ន្ធនានាដើម្បីរក្សាស្ថិរភាពរបស់សហគ្រាស គ្រឹះស្ថាន និងជីវភាពរបស់កម្មករនិយោជិត។ កម្មករនិយោជិតត្រូវចាត់ទុកថា ក្រុមហ៊ុនជាឆ្នាំងបាយរបស់ខ្លួន ហើយនិយោជកត្រូវចាត់ទុកកម្មករនិយោជិតជាដៃគូ មិនអាចខ្វះបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ