ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ឯកឧត្តម ជិន ប៊ុនស៊ាន ជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា ឃុំ សង្កាត់ មេភូមិ អនុភូមិ និងជំនួយការភូមិទាំងអស់ទូទាំងខេត្តកែប
Sun,08 May 2022 (Time 11:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា ឃុំ សង្កាត់ មេភូមិ អនុភូមិ និងជំនួយការភូមិទាំងអស់ទូទាំងខេត្តកែប ដើម្បីពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច សមិទ្ធផលការងារ និងបញ្ហា ប្រឈមនានា នៅថ្នាក់មូលដ្ឋាន។ ពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម កែន សត្ថា រដ្ឋលេខធិការទីស្តីការគណៈរដ្ឋមន្ត្រ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប ឯកឧត្តម ជា ថោយ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ប៉ែន រឹកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន អនុប្រធាន អចិន្ត្រៃយ៍ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ឃុំ សង្កាត់ ភូមិ ក្រុង ស្រុក និងខេត្ត ផងដែរ ។ ក្នុងពិធីជួបសំណេះសំណាលនាឱកាសនោះ គ្រប់ ឃុំ សង្កាត់ បានរាយការណ៍ពីវឌ្ឍនភាពការងារដែលបានអនុវត្តនាពេលកន្លងមក ទិសដៅការងារ និងបញ្ហាប្រឈមមួយចំនួន។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ លើការងារចុះតាមមូលដ្ឋានជួបជាមួយប្រជាពលរដ្ឋ ដើម្បីសម្រួលដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ និងក្តាប់ជាប់ ស្ថានភាពជីវភាព សន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាវិធានការទប់ស្កាត់បទល្មើសផ្សេងៗ នៅមូលដ្ឋាន។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ យកចិត្តទុកដាក់គ្រប់គ្រងមូលដ្ឋានរបស់ខ្លួន សំដៅ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ បម្រើសេវាសាធារណ: លើកកម្ពស់ជីវភាពរស់នៅជូនប្រជាពរដ្ឋ ឲ្យបានកាន់តែ ល្អប្រសើថែមទៀត។ ក្រៅពីនេះក៏ត្រូវអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួម ក្នុងចលនាភូមិ ឃុំមានសុវត្ថិភាព ចូលរួម គោរពច្បាប់ចរាចរណ៍ ពិសេសអញ្ជើញប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប បានកោតសរសើរ ចំពោះសមិទ្ធផលជាផ្លែផ្កាដែលអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ សម្រេចបាននាពេល កន្លងមក ដែលបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចបានល្អប្រសើរ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាចសម្រេចបាន លុះត្រាតែអាជ្ញាធរមូលដ្ឋាន ដែលជាអ្នកអនុវត្តផ្ទាល់ ខិតខំប្រឹងប្រែង ពុះពារ ពិសេសលើការងារចុះជាប់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីក្តាប់នូវសំណូមពរ បញ្ហាប្រឈមនានា ហើយរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ។ សូមបញ្ជាក់ថា ពិធីចុះសំណេះសំណាលនេះ ធ្វើឡើងនៅតាមបណ្តាឃុំសង្កាត់ទាំង៥ របស់ខេត្តកែប ដោយក្នុងនោះ ក៏បានផ្តល់សម្ភារៈជូនក្នុងមួយឃុំ សង្កាត់ អង្ករ ១តោន ជែលលាងដៃ ៥០០ដប និងថវិកា ៣ លានរៀល។ បន្ទាប់មកទៀត ប្រតិភូថ្នាក់ដឹកនាំ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាការពារ ទូទាំងស្រុកដំណាក់ចង្អើរ និងនាំយកអំណោយ ដែលបានឧបត្ថម្ភដោយ ឯកឧត្តម ជា ថោយ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដល់ប្រជាការពារ ក្នុងម្នាក់ អង្ក១បាវ អាវប្រជាការពារម្នាក់មួយឈុត និងថវិកា៤ម៉ឺនរៀល និងបានឧបត្ថមដល់ កងកម្លាំងទាំងបី ក្នុងមួយអង្គភាព ៥០ម៉ឺនរៀល ជូនដល់រដ្ឋបាលស្រុកដំណាក់ចង្អើរ១លានរៀល អង្ករ ១តោន និងថវិកា ៥លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ