ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ បន្តរៀបចំអភិរក្ស និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ
Fri,10 June 2022 (Time 10:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងលោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អាស្រមអ្នកតាក្រហមក និងរបងហ៊ុមព័ទ្ធជុំវិញទីតាំងប្រវត្តិសាស្ត្រទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយប្រព្រឹត្តិទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កន្លងមកទីតាំងនេះ យើងមិនទាន់បានរៀបចំឲ្យមានសោភ័ណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរណ៍ មួយចំនួនមិនស្គាល់ទីតាំងច្បាស់លាស់ផងនោះ ទើបធ្វើឲ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះត្រូវបានមើលរំលង ប៉ុន្តែចាប់ពីពេលនេះតទៅ អាជ្ញាធរខេត្ត និងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះ អោយក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកំសាន្ត និងស្គាល់ពីប្រវត្តិសាស្ត្រទុំ-ទាវ អោយបានគ្រប់ៗគ្នា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ការអភិរក្សជាប្រការចាំបាច់ ស្របជាមួយនឹងការអភិវឌ្ឍន៍គឺជារឿងដែលយើងមិនអាចខ្វះបាន។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ទីរអង្គភាពដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ត្រូវរួមគ្នាអភិរក្ស និងសហការគ្នាសិក្សាស្រាវជ្រាវរៀបចំអភិវឌ្ឍន៍ទីតាំងប្រវត្តិសាស្រ្តមួយនេះ អោយក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងសិក្សាស្វេងយល់។

បើតាមលោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសល្បៈខេត្តត្បូងឃ្មុំ បានឲ្យថា ៖ សព្វថ្ងៃនេះ «ទួលទុំទាវ» មានទីតាំងស្ថិតនៅក្នុងភូមិជើងខាល ឃុំមង់វៀវ ស្រុកត្បូងឃ្មុំ ដែលភ្ជាប់ទៅនិងសាច់រឿង«ទុំទាវ» ថាមានទីកន្លែងពិត។ យោងតាមសំដីអ្នកស្រុកបាននិយាយតៗគ្នាថា ដើមពោធិ៍ «ទុំ» នៅម្ខាងផ្លូវជាតិលេខ៧ និងដើមពោធិ៍ «ទាវ» នៅទល់មុខគ្នាចម្ងាយប្រហែល៤០០ម៉ែត្រ។ បច្ចុប្បន្ននេះដើមពោធិ៍ «ទុំ» ដែលគេយកទុំទៅសម្លាប់ ត្រូវបានអ្នកស្រុកធ្វើខ្ទមមួយនៅខាងក្រោម និងមានរូបសំណាក់រូបអ្នកតានៅក្នុងនោះ ហើយក៏ដាក់ឈ្មោះថា «ទួលអ្នកតាក្រហមក»។ ចំណែកឯដើមពោធិ៍ «ទាវ» គេបានសង់ខ្ទមមួយ ដោយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ។

សូមជម្រាបថា ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវ ដ៏ធំមួយដែលគេឲ្យឈ្មោះថាដើមពោធិ៍អ្នកតាក្រហមក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំ ហើយត្រូវបានអាជ្ញាធរខេត្ត រៀបចំដាំឡើងវិញ។ ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្រ្តទុំទាវ ត្រូវបានបងប្អូនប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ ចង់ឃើញនិងស្គាល់ ដោយបានចូលទៅទស្សនាបន្ទប់បន្ទាប់ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ