ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានជម្រាបជូនមន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីអំពីសមិទ្ធផលរយៈពេល៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ នៃការចាប់ផ្តើមកម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមរបស់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ហើយក្នុងនោះបានចាត់ទុកប្រទេសអូស្រ្តាលីគឺជាដៃគូដ៏លេចធ្លោនិងរឹងមាំសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះ ក្នុងការទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Kathryn Campbell រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ។ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជួយគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ និងក្រោយមកបានចូលរួមគាំទ្រដល់គម្រោងបោសសម្អាតមីនចាប់តាំងពីឆ្នាំ២០០៦ ដោយផ្តល់ដីមានសុវត្ថិភាព និងបានជួយសង្រ្គោះដល់អាយុជីវិតបានរាប់លាននាក់ឱ្យរួចផុតពីគ្រោះថ្នាក់ដោយមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម។ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានជម្រាបជូនលោកជំទាវរដ្ឋមន្រ្ដីជាមួយនឹងសមិទ្ធផលទាំងនេះថា រាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ដោយកំណត់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ដើម្បីសម្រេចគោលដៅនេះកម្ពុជាត្រូវការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ១៦០គីឡូម៉ែត្រក្រឡា ក្នុងមួយឆ្នាំ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាអាចមានលទ្ធភាពបោសសម្អាតបានត្រឹមតែពី៩០-១០០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានស្នើសុំឱ្យរដ្ឋាភិបាលអូស្ត្រាលី បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីនរហូតដល់កម្ទេចគ្រាប់មីនចុងក្រោយនៅកម្ពុជាទោះបីកម្ពុជាមិនបានសម្រេចគោលដៅឆ្នាំ២០២៥ក៏ដោយ។ លោកជំទាវ Kathryn Campbell បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននៃការងារបោសសម្អាតមីននៅកម្ពុជា ហើយយលោកជំទាវ នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំងពាំនាំនូវសំណើសុំ និងលទ្ធផលនៃកិច្ចប្រជុំនេះ ជម្រាបប្រាប់រដ្ឋាភិបាលអូស្រ្តាលី ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ស្នាដៃស្រ្តីខ្មែរ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ស្នាដៃស្រ្តីខ្មែរ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ស្នាដៃស្រ្តីខ្មែរ)
វីដែអូ