នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិ អប្សរាបាន និងកំពុងបំពេញបន្ថែមលើការងារជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ ប្រាសាទតានៃក្នុងគោលបំណងបង្កើនសោភ័ណភាពប្រណិតមួយកម្រិតទៀត ពិសេស ធានាបាន នូវភាពគង់វង្សយូរអង្វែងរបស់ខ្លោងទ្វារប្រាសាទតានៃនេះទៀតផង។លោក ថៃ ឌីយ៉ាម៉ង់ ស្ថាបក្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការ បានឱ្យដឹងនារសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះថា ការជួសជុលនេះ និងប្រើរយៈពេល ១ខែ ដែលចាប់ដំណើរការនៅដើមខែមិថុនាឆ្នាំ២០២២នេះតទៅ ហើយគ្រោងនឹងបញ្ចប់ចុង ខែមិថុនាខាងមុខនេះ។ ការជួសជុលបានផ្តោតសំខាន់ទៅលើការងារ ដាប់ឆ្លាក់សសរពេជ្រ ទាំង៤ ជ្រុងនៃខ្លោងទ្វារខាងកើត ដោយបានបន្ថែមថ្មថ្មី ជំនួសថ្មចាស់ដែលបាត់បង់ និងខូច ខាតមិន អាចប្រើវិញបាន ដើម្បីរក្សាលំនឹងរបស់ប្រាសាទទាំងមូល និងបំពេញបន្ថែម នូវប្រឡោះតូចៗនៅតាមដំបូលការពារការជ្រាបទឹក និងរៀបចំប្រព័ន្ធបង្ហូរទឹកចេញ ពីខ្លោង ទ្វារ។ ក្នុងនោះ ក្រុមការងារក៏នឹងដាប់ឆ្លាក់ជាទម្រង់ក្បាច់ផ្សេងៗនៅតាមសសរនីមួយៗ និង បិតបាយអរត្រង់ ចន្លោះមុខតំណថ្មដំបូល ចៀសវាងការជ្រាបទឹកបណ្តាលឱ្យមានហានិភ័យ ដល់គ្រឹះប្រាសាទ ព្រមទាំងធ្វើកំណាយរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងចេញពីបរិវេណខ្លោងទ្វារ ផងដែរ។លោក ថៃ ឌីយ៉ាម៉ង់ បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការងារទាំងនេះរួចរាល់វានឹងបង្កើន សោភណភាពប្រណិតមួយកម្រិតទៀត ពិសេសធានាបាននូវភាពគង់វង្សយូរអង្វែងរបស់ ខ្លោងទ្វារប្រាសាទតានៃនេះផង ហើយលោកក៏គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមខ្លាំងរបស់ ខ្លោងទ្វារខាងកើតនៃប្រាសាទតានៃនេះ គឺរចនាសម្ព័ន្ធទាំងមូលរបស់ខ្លោងទ្វារតែម្តង ដោយ មូលហេតុឫស និងដើមឈើ ធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើម បណ្តាលឱ្យថ្មជញ្ជាំងហែក ចេញពីគ្នានឹងអាចបាក់រលំ។ ឯដំបូលថ្មក៏បានជ្រុះធ្លាក់ស្ទើរទាំងស្រុងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ស្នាដៃស្រ្តីខ្មែរ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ស្នាដៃស្រ្តីខ្មែរ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ស្នាដៃស្រ្តីខ្មែរ)
វីដែអូ