ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
មជ្ឈមណ្ឌល បណ្តុះបណ្តាល វិជ្ជាជីវៈខេត្តព្រៃវែង រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ "TVET (ធីវេត) បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជងខ្ពស់
Wed,15 June 2022 (Time 10:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ "TVET (ធីវេត) បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជងខ្ពស់ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រមទាំងសមាជិកសមាជិកា សិស្សសិក្ខាកាមវគ្គបណ្ដុះបណ្ដាលជាច្រើនរូប។

នៅក្នុងឱកាសនោះលោក ម៉ឹង វណ្ណា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង បានលើកឡើងថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែងនេះ គឺជាស្ថាប័នរដ្ឋ ហើយមជ្ឈមណ្ឌលនេះស្ថិតនៅក្រោមឱវាទមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ហើយមជ្ឈមណ្ឌលនេះបានធ្វើបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ ពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ បង្កើតបរិយាកាសការងារ ឱកាសការងារ និងវិធានការគាំពារសង្គម ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ឲ្យស្របតាមតម្រូវការទីផ្សារការងារដើម្បីធ្វើឱ្យប្រសើរឡើង នៅជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ ជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយ ជីវភាព និងការបែងចែកផលនៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។

លោកបានបន្តទៀតថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ចប់ការបណ្ដុះបណ្ដាលវិញ្ញាបនបត្រវិជ្ជាជីវៈ រយពេល១សប្តាហ៍ មាន ៣ ជំនាញ មានបច្ចេកទេសដំណាំបន្លែលើទឹក, បច្ចេកទេសវេចខ្ចប់ក្រោយប្រមូលផល, បច្ចេកទេសកែច្នៃម្ហូបអាហារ, ដែលមានសិស្សចំនួន ៣០0 នាក់ ស្រី ១៩៧ នាក់។ ក្នុងនោះដែរមជ្ឈមណ្ឌលក៏បាននិងកំពុងបណ្ដុះបណ្ដាលវិញ្ញាបនបត្រវិជ្ជាជីវៈ រយៈពេល ៤ ខែមាន ៦ ចំនាញមាន ផ្សារអគ្គិសនី, ការងារកំបោរ, សេវ៉ាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, កែសម្ផស្ស, តបណ្ដាញទឹកក្នុងអគារ, ការដំឡើងអគ្គិសនីក្នុងអគារ, ដែលមានសិស្សចំនួន ៣៦០ នាក់ ស្រី ៧៤នាក់។ មជ្ឈមណ្ឌលក៏បានបញ្ចប់ការបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត១(រយៈពេល១ឆ្នាំ) មាន ការតម្លើងបណ្ដាញអគ្គិសនីក្នុងអគារ, ផ្សារអគ្គិសនី, ការថែទាំ និងជួសជុលរថយន្ត, ការងារកំបោរ, សេវាកម្មកុំព្យូទ័រ, ការថែទាំ និងជួសជុលបរិក្ខារត្រជាក់, ការដំឡើងសសៃដែក, មានសិក្ខាកាម ២៤២ នាក់ ស្រី ១៣០ នាក់។ មជ្ឈមណ្ឌលក៏បានបញ្ចប់ការបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត ២ (រយពេល ១ ឆ្នាំ) មាន ៣ ជំនាញ ការតំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ផ្សារអគ្គិសនី, ការងារកំបោរ, មានសិក្ខាកាម ២៣ នាក់ស្រី ២ នាក់។ មជ្ឈមណ្ឌលបានបញ្ចប់ការបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត ៣ (រយពេល ១ឆ្នាំ) មាន ៣ ជំនាញ មាន ការតម្លើងបណ្ដាញអគ្គិសនីក្នុងអគារ, ផ្សាអគ្គិសនី, សេវាកម្មកុំព្យូទ័រ, មានសិក្ខាកាម ២៤ នាក់ស្រី ១០ នាក់។ មជ្ឈមណ្ឌលក៏បានបញ្ចប់វគ្គបណ្ដុះបណ្ដាលសញ្ញាបត្រ សញ្ញាប័ត្រជាន់ខ្ពស់បរិញ្ញាបត្ររង(រយពេល ២ ឆ្នាំ) មាន ២ ជំនាញ មាន, ជំនាញគណនេយ្យ, ជំនាញអគ្គិសនី, ដែលមានសិស្សចំនួន ៤០ អ្នក ស្រី ២៦នាក់។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានប្រសាសន៍ថា ទិវាជាតិ លើកទី៥ ក្នុងឆ្នាំ២០២២ នេះ គឺផ្ដោតទៅលើប្រធានបទ "TVET (ធីវេត) បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ ដែលធ្វើការចាក់ផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ជូនដល់សាធារណជន ទាំងក្នុង និងក្រៅប្រទេស ដើម្បីទទួលបាននូវព័ត៌មាន និងសមិទ្ធផល TVET (ធីវេត) ជាអាទិ៍រួមមាន៖

ព័ត៌មានអំពីការធ្វើទំនើបកម្មនៃប្រព័ន្ធ TVET (ធីវេត), ការបង្ហាញពីកម្មវិធីបណ្តុះបណ្តាលតាមបែបគន្លងថ្មី ឬទម្លាប់ថ្មីនិងការរៀនសូត្រពេញមួយជីវិត និងឱកាសទទួលបានអាហារូបករណ៍ ដើម្បីសិក្សា នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស

។ ការផ្ដល់មគ្គុទេសក៍លើជំនាញ/អាជីព/មុខរបរ ដល់សិស្សានុសិស្ស យុវជន ក្នុងការសម្រេចចិត្ត ជ្រើសរើសជំនាញមកសិក្សាស្របតាមតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអនាគត។ ភាពជោគជ័យសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET (ធីវេត)ហើយ ទទួលបានការងារធ្វើល្អ មានប្រាក់ចំណូលខ្ពស់ ឬប្រកបមុខរបរដោយខ្លួនឯង ការចូលរួមគាំទ្រ និងសហការពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនមកលើវិស័យ TVET (ធីវេត)។

លោកអភិបាលរង ក៏បានបន្តទៀតថា ក្រោយពេលសិក្ខាកាមបញ្ចប់ការសិក្សានីមួយៗតាមមុខជំនាញ នោះទៅសូមឲ្យលោកប្រធានមជ្ឈមណ្ឌលស្វះស្វែង ទំនាក់ទំនងឲ្យបានល្អប្រសើរចំពោះ សហគ្រាស និងអង្គការនានា ដើម្បីស្វែងរកការងារជូន សិក្ខាកាម ដែលបានបញ្ចប់ការសិក្សានៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែងនេះផងដែ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ