ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Irpen ក្នុងតំបន់គៀវថា បណ្តាប្រទេសនៅអឺរ៉ុបបានចាប់ផ្តើមផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែន។លោក ម៉ាក្រុន បាននិយាយថា «យើងដែលជាជនជាតិអឺរ៉ុប បានចាប់ផ្តើមផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការកសាងឡើងវិញនូវទីក្រុងដែលត្រូវបានរងផលប៉ះពាល់ដោយសារសកម្មភាពយោធា»។ លោកបានសង្កត់ធ្ងន់ថា យើងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការនេះរួចហើយ។លោក ម៉ាក្រុន ក៏បានកត់សម្គាល់ផងដែរថា ការងារនៅតែបន្តក្នុងវិស័យយុត្តិធម៌។ លោកបាននិយាយថា «ក្រុមអ្នកជំនាញ ក្រុមអាវុធហត្ថ និងក្រុមមេធាវីរបស់យើងនៅជាមួយអាជ្ញាធរអ៊ុយក្រែន ដូច្នេះឧក្រិដ្ឋកម្មសង្រ្គាមត្រូវបានស៊ើបអង្កេត»។ លោកបានសង្កត់ធ្ងន់ថា ការវាយតម្លៃផ្លូវច្បាប់ត្រូវតែធ្វើឡើងដោយមេធាវី។ យើងនឹងបន្តគាំទ្រអ៊ុយក្រែនគ្រប់ទម្រង់ រួមទាំងការគាំទ្រផ្នែកនយោបាយ។ នោះហើយជាមូលហេតុដែលពួកយើងទាំងបួន (អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី និងប្រធានាធិបតីរ៉ូម៉ានី លោក ក្លុស អយហានីស) បានមកទីនេះ។លោក ម៉ាក្រុន បាននិយាយនៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់លោកដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនថា «ប្រទេសបារាំងបានរក្សាគោលជំហររបស់ខ្លួនតាំងពីថ្ងៃដំបូងក្នុងការបង្ហាញការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន»។ លោកបានកត់សម្គាល់ថា «ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀរ ហ្សេលេនស្គី ក៏តែងតែចង់និយាយជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន»។លោក ម៉ាក្រុន បានទៅដល់អ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ រួមជាមួយប្រមុខដឹកនាំនៃប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានី៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ស្នាដៃស្រ្តីខ្មែរ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ស្នាដៃស្រ្តីខ្មែរ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ស្នាដៃស្រ្តីខ្មែរ)
វីដែអូ