កាលពីថ្ងៃទី១៦ ខែមិថុនា ស្ថាប័នទេសចរណ៍កូរ៉េ (KTO) បានណែនាំនូវការផ្សព្វផ្សាយដែលខ្លួននឹងផ្តល់ជូននៅក្នុងឆ្នាំនេះដើម្បីទាក់ទាញភ្ញៀវទេសចរវៀតណាម និងជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍របស់កូរ៉េខាងត្បូង។KTO កំពុងរៀបចំផែនការសកម្មភាពពិសេសជាច្រើន រួមទាំង «ការចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងម្តងទៀត» ដែលជាកម្មវិធីធ្វើឡើងនៅអាកាសយានដ្ឋាន Incheon ក្នុងខែមិថុនា និងខែកក្កដា ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេសត្រឡប់មកទស្សនាកូរ៉េខាងត្បូងវិញ កម្មវិធីបង្ហាញផ្លូវរបស់ MICE នៅចុងខែមិថុនា ដើម្បីភ្ជាប់ភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរក្នុងការលើកកម្ពស់វិស័យទេសចរណ៍ MICE។ យុទ្ធនាការទេសចរណ៍ «សួស្តី កូរ៉េខាងត្បូង» គឺជាយុទ្ធនាការទេសចរណ៍មួយនៅលើបណ្តាញសង្គម Tiktok ដើម្បីបំផុសគំនិតយុវជនវៀតណាមឱ្យទៅលេងកូរ៉េខាងត្បូង និងទិវាកូរ៉េខាងត្បូងនៅទីក្រុងហាណូយ ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្តទៅនៅខែវិច្ឆិកា ក្នុងឱកាសរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងការទូតទ្វេភាគី។ប្រធានតំណាងរបស់ KTO ប្រចាំនៅប្រទេសវៀតណាម លោក Lee Jae-hoon បាននិយាយថា ស្ថាប័ននេះតែងតែខិតខំប្រឹងប្រែងដើម្បីផ្តល់ជូនភ្ញៀវទេសចរវៀតណាមនូវដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់កូរ៉េខាងត្បូង ដោយលោកបាននិយាយបន្ថែមថា កម្មវិធីរបស់ខ្លួននឹងជួយដល់ភ្ញៀវទេសចរឱ្យមានអារម្មណ៍ស្រស់ស្រាយ និងជ្រើសរើសកូរ៉េខាងត្បូងជាទិសដៅទេសចរណ៍ដំបូងរបស់ពួកគេបន្ទាប់ពីជំងឺរាតត្បាត។លោកបាននិយាយបន្ថែមថា វិស័យទេសចរណ៍កូរ៉េខាងត្បូងនឹងខិតខំប្រឹងប្រែងដើម្បីកែលម្អ និងក្លាយជាគោលដៅពេញនិយមក្នុងចំណោមអ្នកធ្វើដំណើរវៀតណាម៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ស្នាដៃស្រ្តីខ្មែរ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ស្នាដៃស្រ្តីខ្មែរ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ស្នាដៃស្រ្តីខ្មែរ)
វីដែអូ