ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ដផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដោយគ្មានលក្ខខណ្ឌ និងអំពាវនាវដល់គ្រប់សាលារៀន ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីសិក្សាអប់រំ
Tue,21 June 2022 (Time 11:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ដផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្នុងការបម្រើប្រជាជននៅតាមមូលដ្ឋាន តាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ ខ្លួនដោយគ្មានលក្ខខ័ណ្ឌ និងបានអំពាវនាវដល់គ្រប់សាលារៀនយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សយល់ដឹង មានគំនិតច្នៃប្រឌិត ចេះគោរព និងចេះប្រើពាក្យសំដី និងអាកប្បកិរិយា គួរសមចំពោះមនុស្សគ្រប់រូប។

ការស្នើ និងអំពាវនាវបែបនេះរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីចាត់ការ ១ ខ្នង កម្ពស់២ជាន់ មាន១៥បន្ទប់ នៅវិទ្យាល៍យ ជាស៊ីម ជ្រោយចង្វារស្ថិតក្នុងមូលដ្ឋានសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំឃុំ-សង្កាត់ ទាំងអស់ ត្រូវតែរួមគ្នាឱ្យកាន់តែសកម្មថែមទៀតក្នុងការបម្រើប្រជាជននៅតាមមូលដ្ឋាន របស់ខ្លួននីមួយៗទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនដោយគ្មានលក្ខខណ្ឌ ហើយគ្រប់គ្រប់ សាលារៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីសិក្សាដែលអាចជួយឱ្យសិស្សា នុសិស្សយល់ដឹង មានគំនិតច្នៃប្រឌិត និងចូលរួមក្នុងសកម្មភាពដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើន ទាំងផ្នែករាងកាយ និងវិស័យអប់រំ និងសូមឱ្យស្មារតីនៃកិច្ចខិតខំប្រឹង ប្រែងនេះបន្ត កើតមានជានិរន្តរ៍ ដើម្បីបុព្វហេតុនៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តថា កិច្ចប្រជុំកំពូលអាស៊ាន (ASEAN Sum mit) លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកម្ពុជា ឈរលេខរៀងទី២ ជា ប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីជំងឺកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងដែរថា វិស័យអប់រំ កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការធ្វើកំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពលើវិស័យនេះ តាំងពីថ្នាក់មតេយ្យសិក្សា រហូតដល់មធ្យមសិក្សា ក្នុងន័យផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំណិនជីវិត យ៉ាងពិតប្រាកដ ជូនដល់ សិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធ សាស្ត្រ “ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ។

ឯកឧត្តមបន្តថា វិទ្យាល័យជាស៊ីមជ្រោយចង្វារ មានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ មានទំហំផ្ទៃក្រឡាសរុប២៧.៩៨៤, ១៣ ម៉ែត្រការ៉េ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ក្នុងកម្រិតអនុវិទ្យាល័យ មានឈ្មោះដើមថា៖ អនុវិទ្យាល័យជ្រោយចង្វារ។

ឯកឧត្តមបន្តទៀតថា ចំពោះអគារទីចាត់ការថ្មី១ខ្នងដែលសម្ពោធដាក់ ឱ្យប្រើ ប្រាសនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្ដល់ជូន វិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីចូលរួមចំណែកពង្រឹងគុណភាពអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស និងពង្រីកការផ្តល់សេវា អប់រំក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារឱ្យកាន់តែប្រសើរឡើង ក្នុងនោះលក្ខណៈបច្ចេក ទេស នៃការសាងសង់ អគាររដ្ឋបាលថ្មីនេះ មានកម្ពស់ ២ជាន់ ស្មើនិង១៥បន្ទប់ មានទំហំ ទទឹងប្រវែង ៩,៧ម៉ែត្រ និងបណ្ដោយប្រវែង ៤៥ម៉ែត្រ ត្រូវបានបើកការដ្ឌនសាង សង់កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានបញ្ចប់ការដ្ឋានជាស្ថាពរនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ គម្រោងនេះ ចំណាយអស់ថវិកាសាងសង់ចំនួន ២៥០ ០០០ ដុល្លារ អាម៉េរិក ដែលជាអំណោយ ដ៏សប្បុរសរបស់ លោកឧកញ៉ា លៀង ផន និងលោកជំទាវ លីម ណារី ព្រមទាំងសប្បុរសជន លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់នៃវិទ្យាល័យនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ