ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
សម្ដេច ស ខេង តែងតាំង លោក សុខ ផល ដឹកនាំបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស
Wed,14 September 2022 (Time 09:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 9នាក់)

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខា លើលិខិតបង្គាប់ការមួយសន្លឹក របស់ក្រសួងមហាផ្ទៃ លេខ ៣២៨ លបក នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ ២០២២នេះ។

ក្នុងខ្លឹមសារលិខិតបានបញ្ជាក់ថា ត្រូវចាត់តាំង ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសហការបង្ក្រាបល្បែងស៊ីសងខុច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស។
លិខិតបានបន្តថា ប្រតិបត្តិការចុះបង្ក្រាបនេះ គឺចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃបញ្ចប់នៃបេសកកម្ម។
គួររំលឹកផងដែរថា កន្លងទៅ សារព័ត៌មាន ជាច្រើន បានផ្សព្វផ្សាយថា មានករណីល្បែងស៊ីសង នៅតាមបណ្ដាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានរីកដុះដាលដូចផ្សិត ស្ទើរតែទូទាំងប្រទេស។
ទោះបីជាយ៉ាងណា មហាជនគ្រប់មជ្ឈដ្ឋាន បាននាំគ្នាអបអរសាទរ ហើយនឹងរំពឹងទុកថា កិច្ចប្រតិបត្តិការបង្ក្រាបនេះ នឹងធ្វើអោយគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញនឹងកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ