ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមរាប់បាត្រ បង្សុកូល ឧទ្ទិសកុសល្យ​ផល​បុណ្យដល់អ្នកស្លាប់នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី៧
Sat,17 September 2022 (Time 11:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 9នាក់)

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ ទំនងជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តព្រះសង្ឃ សូត្រមន្ត រាប់បាត្រ បង្សុកូល ឧទ្ទិស​កុសល្យ​​ផលបុណ្យ ដល់ព្រលឹងអ្នកស្លាប់ជាង១ម៉ឺន ៨ពាន់នាក់ នៅមជ្ឈមណ្ឌល​ប្រល័យ​​ពូជ​សាសន៍ទួលស្លែង ក្នុងឱកាសវេនកាន់បិណ្ឌទី ៧ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ ពិធី​នេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង បាន​ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមផងដែរ។

​លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​តែង​តែ​រៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះ ដែលបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងនៅពេលកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់ប្រជាជនខ្មែរទាំងអស់ ដែលអ្នកខ្លះស្លាប់ ទៅដោយពុំមាន​ក្រុមគ្រួសារ និងអ្នកខ្លះ ក៏បានបាត់បង់ជីវិតទាំងគ្រួសារតែម្តង។ លោកជំទាវកិត្ដិសង្គហបណ្ឌិត បានបញ្ជាក់​ថា ការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិត នៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋ​កម្មទួល​ស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លាននាក់នៅទូទាំងប្រទេសផងដែរ ។

ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា បានលើកឡើងថា ការរៀបចំពិធីកាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ នៅសារមន្ទីរទួលស្លែងនាពេលនេះ ដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ត អ្នកដែលបាន​បាត់​បង់ ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស២១) ក្នុងរបបប្រល័យពូជសាសន៍ និងឧទ្ទិស​ជូន​ដល់ញាតិកាលទាំង៧សណ្តាន ដែលបានបាត់បង់ជីវិត។ លោកជំទាវរដ្ឋមន្រ្ដីបានបន្ដថា អ្វី​ដែល​បានធ្វើជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បាន​ប្រារព្ធឡើងតាមសំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋ ទៅតាមគន្លងព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសផល្លាមហាកុសល ដែលកើតឡើងពីការ ប្រគេនចង្ហាន់បិណ្ឌបាត ដល់ព្រះសង្ឃ​ឧទ្ទិសកុសល ដល់អ្នកដែលបានរងគ្រោះ ស្លាប់ទាំងវេទនា នៅក្នុងការធ្វើទារុណកម្មយ៉ាង​ព្រៃ​ផ្សៃក្នុងគុក ទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ