ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនរួមគ្នាសម្អាតបរិស្ថានក្នុងរាជធានីភ្នំពេញ ស្របពេលរដូវភ្ជុំបិណ្ឌ
Sun,18 September 2022 (Time 11:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ក្រសួងស្ថាប័នពាក់ព័ន្ធរួមមានក្រសួងទេសចរណ៍ ក្រសួង បរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងការចូលរួមគាំទ្រពីក្រុមហ៊ុន ខេមប្រ៊ូវ បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីកិច្ចការពារបរិស្ថាន និងលើក ទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីប្រជាពលរដ្ឋ ដើម្បីបរិស្ថានកាន់តែប្រសើរ ក្រោមសារ «កម្ពុជាស្អាត កម្ពុជាបៃតង»។

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបាននិងកំពុងរៀបចំកម្មវិធីចលនាប្រឡង ប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» លើវិស័យបរិស្ថាន ដើម្បីការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាឱ្យមានការយល់ដឹង និងចូល រួមប្រតិបត្តិមេត្រីបរិស្ថាន ក៏ ដូចជាជំរុញឱ្យអាជ្ញាធរភូមិ ឃុំ-សង្កាត់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំភូមិឃុំ-សង្កាត់របស់ខ្លួនឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អប្រសើរក្នុងសហគមន៍មួយ ដែលមានភាពសុខដុមស្របតាមបរិស្ថានរបស់ខ្លួន និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលជាការរួម ចំណែកក្នុងយុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង ធ្វើឱ្យមាតុភូមិកម្ពុជាយើងទទួលបានភាពស្អាត និងបៃតង។

លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន ខេមប្រ៊ូវ បានសំដែងនូវក្ដីរីករាយ និងពេញចិត្តជាខ្លាំងដែលបានចូលរួមចំណែកក្នុងគំនិតផ្ដួច ផ្ដើមមួយនេះ។ លោកបានថ្លែងថា «ខេមប្រ៊ូវ ពិតជាមានក្តីសោមនស្សរីករាយ ដែលបានរៀបចំចលនាសម្អាតនេះ ដែលជាសកម្មភាពបំផុស ស្មារតីអំពីការគ្រប់គ្រងកាក សំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយដឹកនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់នៃការចោលសំរាម»។ លោកបានបន្តថា «ការចូលរួមនេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នាតែ មួយរបស់ពួកយើងក្នុងកិច្ច ការពារបរិស្ថាន។ យើងទាំង អស់គ្នាសុទ្ធតែមានភារកិច្ចរៀងៗខ្លួន ប៉ុន្ដែអ្វីដែលពួកយើងមានរួមគ្នា គឺការចូលរួមទទួលខុសត្រូវក្នុងការអភិវឌ្ឍសង្គមឱ្យកាន់តែប្រសើរ ប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នាក្នុងវិស័យបរិស្ថាន នឹងនាំឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន មិនថាតិច ឬច្រើន»។

បើតាមប្រសាសន៍របស់ឯកឧត្តម តុប សុភ័ក បានបញ្ជាក់ថា «ស្អាត ជាអភិក្រមថ្មីនៅក្នុងការជំរុញវិស័យទេសចរណ៍របស់យើងក្នុងបរិបទក្នុង និងក្រោយជំងឺឆ្លងកូវីដ-១៩ ក្នុងន័យនេះ ស្អាតដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ញាញ់ពិសា ដែលត្រូវទាមទារឱ្យមាន ការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់នៅមុនពេល និងអំឡុងពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០២៣ ខាង មុខនេះ»។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានចាត់ទុកព្រឹត្តិការណ៍នេះថា បានចូលរួមចំណែកធ្វើឱ្យទីក្រុងស្អាត ក៏ដូចជាដើម្បីបណ្តុះគំនិតប្រជាពលរដ្ឋរាជធានីភ្នំពេញឱ្យចូលរួមទាំងអស់គ្នា ដើម្បីទទួលភ្ញៀវថ្នាក់ដឹកនាំកំពូលៗរបស់អាស៊ាន ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅ ឆ្នាំ២០២៣ ខាងមុខនេះ។

គួរកត់សម្គាល់ថា តាមរយៈព្រឹត្តិការណ៍សម្អាតបរិស្ថាននៅក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជាង៥០០ នាក់ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីចក្ខុវិស័យរួមគ្នារវាងវិស័យសាធារណៈ ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការអភិវឌ្ឍជាចីរភាព ក៏ដូចជាការនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់មនុស្សទាំងអស់គ្នា។

នេះជាចលនាសម្អាតបរិស្ថាន លើកទី២ ក្នុងឆ្នាំ២០២២ ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំធ្វើបន្ទាប់ពីបានរៀបចំធ្វើនៅខេត្តព្រះសីហនុ ក្នុងខែកក្កដាកន្លងទៅ ដើម្បីប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោក ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងពីកិច្ចការពារបរិស្ថានឱ្យកាន់តែប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ