ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា ពិតជាមន្ត្រីដែលស្គាល់សុខទុក្ខប្រជាពលរដ្ឋមែន
Tue,17 January 2023 (Time 11:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា ពិតជាមន្ត្រីដែលស្គាល់សុខទុក្ខប្រជាពលរដ្ឋមែន

ខេត្តកំពត៖ ស្រុកឈូក ខេត្តកំពត ឯកឧត្តម ហ៊ុន សុខា និងសហការីតំណាងឲ្យឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំយកសម្ភារៈឧបភោគបរិភោគ ជូនដល់គ្រួសារទីទ័លក្រចំនួន ៣គ្រួសារនៅភូមិ ដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត អំណោយរួមមាន៖អង្គក្នុង ១គ្រួសារអង្គ ៥០គីឡូក្រាម មីម៉ាម៉ា១កេះ ទឹកត្រី១យួរត្រីខកំប៉ុង១យួរ ខ្ទឹមស១គីឡូក្រាម ស្ករស១គីឡូក្រាម ប្រេងឆា ១ដបធំ ប៊ីចេង១ញ្ចប់ធំ ថវិកាចំនួន ៥ម៉ឺនរៀល

ក្នុងឱកាសនោះឯកឧត្តម ហ៊ុន សុខា បានពាំនាំនូវបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ នូវការសួរសុខទុក្ខដល់លោកយាយ លោកតា និងលោកអនុប្រធានភូមិ និងយុវជនគណបក្សប្រជាជន ដោយឯកឧត្តម និងលោកជំទាវមានភារកិច្ចច្រើន ទើបលោកបានចាត់ឲ្យខ្ញុំជាតំណាង មកជួបលោកយាយ លោកតា ជាទីស្រឡាញ់របស់គណបក្សប្រជាជន និងសួរសុខទុក្ខប្រជាជន មិនដូចបក្សខ្លះដែលមានបណ្ឌិត និងជនក្បត់ជាតិ ៣ជំនាន់ កំពុងធ្វើសកម្មភាពយកជីវិតប្រជាពលរដ្ឋជាដើមទន់ ប្រមូលលុយពីប្រជាពលរដ្ឋប្រទេសក្រៅ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយតាំងខ្លួនថាស្នេហាជាតិ។

ឯកឧត្តម ហ៊ុន សុខា មានប្រសាសន៍ទៀតថា លោកយាយ លោកតាបងប្អូនឥឡូវនេះរស់នៅក្រោមម្លប់សន្តិភាព ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រើនយោបាយឈ្នះគឺឈ្នះ ទើបប្រទេសជាតិយើងមានសុខសន្តិភាពដូចសព្វថ្ងៃ ចំណែកកាលពីមុនឆ្នាំ ១៩៩៧ តើយើងហ៊ានអង្គុយជជែកគ្នាទេ?  នៅពេលឥឡូវនេះ មិនត្រឹមខ្ញុំនាំយកអំណោយមកបានទេ ថែមទាំងមានរោងចក្រ ក្រុមហ៊ុននៅជិតនេះផងដែរ ដូច្នេះសូមលោកយាយលោកតាបងប្អូនបោះឆ្នោតឆ្នាំ២០២៣នេះ ជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីថែរក្សាសុខសន្តិភាព។

ជាចុងក្រោយលោកយាយ លោកតា ដែលទទួលបានអំណោយរបស់ឯកឧត្តម ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ ដែលបានជួយយើងនៅគ្រាក្រលំបាកនេះ សូមឱ្យទេវតាជួយរក្សាឯកឧត្តម និងលោកជំទាវឲ្យបានសុខសប្បាយទាំងអស់គ្នា ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ