ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
រាជធានីភ្នំពេញពង្រឹងការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារឱ្យកាន់តែល្អប្រសើរ
Wed,18 January 2023 (Time 10:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

រដ្ឋបាលរាជធានីភ្នំពេញបានពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារដែលធានាបានសុខុមាលភាពជូនប្រជាពលរដ្ឋអ្នកបរិភោគ។
លោកហួត ហៃ អភិបាលរងរាជ ធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយវិស័យឯកជន ដើម្បីពង្រឹង សុវត្ថិភាពចំណីអាហារ នៅតាមមូលដ្ឋានអាជីវកម្ម ភោជនីយដា្ឋន អាហារដា្ឋន និងទីផ្សារកសិផលកសិកម្ម នៅរាជធានីភ្នំពេញនារសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ ដោយបានចាត់ទុកថាកម្មវិធីនេះ មានសារសំខាន់ជាខ្លាំងក្នុងការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ជូនដល់ អង្គការ- សមាគម វិស័យឯកជន និងម្ចាស់សហគ្រាស អាជីវកម្ម សេវាកម្មជាដៃគូ ដើម្បីរួមគ្នាលើកកម្ពស់អាហា
រូបត្ថម្ភ គុណភាពចំណីអាហារ និងសេវាកម្ម នៅតាមមូលដ្ឋានអាជីវកម្មវិស័យទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរឡើង ថែមទៀត។
លោកបានបញ្ជាក់ថា  បញ្ហាសន្តិ សុខស្បៀង និងអាហារូបត្ថម្ភ គឺ ជាការងារអាទិភាពមួយដែលគណៈអភិបាលរាជធានីភ្នំពេញ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ព្រោះថា តាមរយៈកត្តាប្រជាសាស្ត្រ ការវិនិយោគ កំណើនភ្ញៀវទេស ចរណ៍ និងការកើនឡើងនូវចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យមានតម្រូវការផ្នែកស្បៀងអាហារមានការកើនឡើង និងកាន់តែសម្បូរបែប ដែលទាមទារបង្កើនការគ្រប់ គ្រងគុណភាពសុវត្ថិភាណឱ្យបានជាប់ជាប្រចាំ។
ការលើកឡើងដូច្នេះ ខណៈដែលតម្រូវការម្ហូបអាហារបានកើនឡើងខ្ពស់ ហើយបានរកឃើញនូវវត្តមានស្បៀងអាហារមួយចំនួនតូច ដែលគ្មានប្រភពច្បាស់លាស់ ពុំមានជីវជាតិសមស្រប ទំនិញហួសកាល បរិច្ឆេទប្រើប្រាស់ ទំនិញក្លែងក្លាយនិងផលិតផលមានផ្ទុកសារធាតុគីមីខ្ពស់ ជាដើម ។
តាមរយៈនេះ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវរួមគ្នា កែលម្អខ្សែចង្វាក់ផលិតកម្មស្បៀងអាហារ និងត្រូវពង្រឹងសុវត្ថិភាពស្បៀងអាហារ ដើម្បីជួយការងារសុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នក ប្រើប្រាស់ទាំងឡាយ និងដើម្បីកាត់ បន្ថយការនាំចូលផលិតផលពិខាង ក្រៅប្រទេស ស្របតាមគោល ការណ៍ច្បាប់ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។
លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគកម្ពុជា និង ជាប្រធានសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជាបានមានប្រសាសន៍ថា ក្នុងគោលបំណងចូលរួមថែក្សាសុខ ភាព សន្សំសំចៃថវិកា បង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សមាគមនឹងបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីអនាម័យ សុវត្ថិភាពចំណីអាហារឱ្យបានទូលំទូលាយនិងស៉ីជម្រៅដល់ក្រុមអាជីវករ អាហារដ្ឋាន ភោជនីយដ្ឋានជាដើម។
សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ បរិមាណស្បៀងអាហារជាច្រើនសន្ធឹកសន្ធាប់រួមមាន៖ អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រាប់ធញ្ញជាតិនានា ត្រូវបាននាំយកពីកន្លែងផ្សេងៗ មកផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញ ដោយមួយចំនួនត្រូវបាននាំចូលពីប្រទេសជិតខាង និងមួយចំនួនទៀតនាំមកពីកសិដ្ឋាន ដែលស្ថិតនៅជាយរាជធានីភ្នំពេញ ឬកសិដ្ឋានតាមបណ្តាខេត្តនានា។
ជាមួយគ្នានេះ អាស្រ័យដោយរាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំរោងចក្រ សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋានចម្រុះគ្រប់ប្រភេទ និងតំបន់ទេចរណ៍ ក៏ជាកត្តាមួយធ្វើឱ្យតម្រូវការប្រើប្រាស់ ស្បៀងអាហារ មានការ កើនឡើងខ្ពស់ផងដែរ សម្រាប់បម្រើដល់ខ្សែចង្វាក់ផលិតកម្ម និងសេវាកម្ម ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការ ផលិត ការកែច្នៃ និងការផ្គត់ផ្គង់ក្នុងទីផ្សារ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ